យោងតាមគេហទំព័រទេសចរណ៍ The Traveler និន្នាការនេះត្រូវបានជំរុញដោយកត្តាជាច្រើន ចាប់ពីគោលនយោបាយទិដ្ឋាការ និងការតភ្ជាប់ផ្លូវអាកាស រហូតដល់ថ្លៃធ្វើដំណើរ និងបទពិសោធន៍វប្បធម៌។

គោលនយោបាយទិដ្ឋាការកាន់តែងាយស្រួលគឺជាគុណសម្បត្តិចម្បង របស់ប្រទេសវៀត ណាម។ ចាប់តាំងពីខែសីហា ឆ្នាំ២០២៣ វៀតណាមបានពង្រីកការអនុវត្តទិដ្ឋាការអេឡិច ត្រូនិកដល់ពលរដ្ឋនៃគ្រប់ប្រទេស និងដែនដីទាំងអស់ ក្នុងនោះមានទាំងឥណ្ឌាផងដែរ ជាមួយនឹងការស្នាក់នៅរហូតដល់ ៩០ថ្ងៃ និងអនុញ្ញាតឱ្យឆ្លងដែនបានច្រើនដង។ លើសពីនេះ ការតភ្ជាប់ផ្លូវអាកាសកាន់តែងាយស្រួលក៏រួមចំណែកដល់ការកើនឡើងនៃចំនួនភ្ញៀវទេសចរផងដែរ។ ជាមួយគ្នានោះ តម្លៃសមរម្យ និងបទពិសោធន៍ចម្រុះគឺជាកត្តាសំខាន់ៗផ្សេងទៀត។ ក្រៅពីឆ្នេរល្បីៗដូចជា ដាណាំង និងញ៉ាត្រាង អ្នកទេសចរក៏អាចរួមបញ្ចូលគ្នានូវការរុករកទីក្រុងហាណូយ ហ៊្វេ ហ៊ុយអាន និងតំបន់បេតិកភណ្ឌវប្បធម៌ក្នុងដំណើរកម្សាន្តតែមួយ ដែលផ្តល់នូវបទពិសោធន៍ដ៏សម្បូរបែបជាងវិស្សមកាលឆ្នេរតែមួយគត់។ ដំណើរកម្សាន្តអាហារតាមដងផ្លូវ វប្បធម៌កាហ្វេ បេតិកភណ្ឌប្រវត្តិសាស្ត្រ និងរូបភាពនៃប្រទេស វៀតណាមនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមបានបង្កើតការទាក់ទាញសម្រាប់យុវវ័យ និងក្រុមអ្នកធ្វើដំណើរអន្តរជាតិលើកដំបូង។

សូមគូសបញ្ជាក់ថា ចំនួនភ្ញៀវទេសចរឥណ្ឌាមកកាន់ប្រទេសវៀតណាមបានកើនឡើងពី ប្រហែល ១៣៨.០០០ នាក់ក្នុងឆ្នាំ ២០២២ ដល់ជាងកន្លះលាននាក់ក្នុងឆ្នាំ ២០២៤ ដែលធ្វើឱ្យឥណ្ឌាក្លាយជាទីផ្សារមានកំណើន លឿនបំផុតមួយសម្រាប់ទេសចរណ៍វៀតណាម៕