វៀតណាម-អាមេរិកបង្កើនកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មការពារជាតិ

(VOV)_នេះគឺជាមតិរួមរបស់ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រី​​
ក្រសួងការពារប្រទេសវៀតណាម និងលោក Michael Walter Michalak អនុប្រធាន
ជាន់ខ្ពស់ ក្រុមប្រឹក្សាពាណិជ្ជកម្មអាមេរិក-អាស៊ាន ​នៅក្នុង​ជំនួបថ្ងៃទី១៦មិនា នៅ
ទីក្រុងហាណូយ។ ភាគីទាំងពីរបានឯកភាពចាត់ទុកថា៖​ទំនាក់ទំនងវៀតណាមនិងអាមេរិក ក្នុងរយៈពេលកន្លងទៅ បានអភិវឌ្ឍន៍ល្អ​ប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ដែល
ក្នុងនោះមានកិច្ចសហប្រតិបត្តិការការពារជាតិ។

ក៏នៅក្នុងជំនួបនេះដែរ ឧត្តមសេនីយ៍ឯក Nguyen Chi Vinh អនុរដ្ឋមន្ត្រី​ក្រសួង
ការពារប្រទេសវៀតណាម និងលោក Michael Walter Michalak ​បានសម្ដែងនូវជំ
នឿជាក់ថា៖ដំណើរទស្សនកិច្ចនៅវៀតណាមរបស់ប្រធានាធិបតីអាមេរិក លោក
Barack Obama នឹងប្រព្រឹត្តទៅក្នុងខែឧសភាខាងមុខនេះ ​នឹងទទួលបានជោគជ័យ
រួមចំណែកជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍ពីមួយថ្ងៃទៅមួយថ្ងៃ។