ទិដ្ឋភាពនៃជំនួបធ្វើការ

(VOVworld)-នាថ្ងៃទី២១កញ្ញា ឧបនាយករដ្ឋមន្ត្រី​លោក Trinh Dinh Dung បានដឹកនាំ
គណៈប្រតិភូវៀតណាមចូលរួមកិច្ចប្រជុំគណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-
រុស្ស៊ី ដែលប្រព្រឹត្តទៅនៅទីក្រុង Saint –Petersburg។​មុននោះ​ក្នុងក្របខ័ណ្ឌនៃដំណើរ​
ទស្សនកិច្ចនេះ នារសៀលថ្ងៃទី២០កញ្ញា លោក Trinh Dinh Dung បានអញ្ជើញជួន
សន្ទានាជាមួយអភិបាលទីក្រុង Saint –Petersburg លោក Georgy Poltavchenko ។ ស្តី
ពីជំហានជាក់ស្តែងសម្រាប់លើកកំពស់ទំនាក់ទំនងដៃគូយុទ្ធសាស្ត្រវៀតណាម -​រុស្ស៊ី
លោក Trinh Dinh Dung បានសង្កត់ធ្ងន់ថា វៀតណាមនិងរុស្ស៊ីមិនត្រឹមតែអនុវត្ត រាល់
ការសន្យាដែលមានស្រាប់ប៉ុណ្ណោះទេ ថែមទាំងត្រូវបើកចេញទិសដៅសហប្រតិបត្តិ
ការថ្មីទៀតផង។ លោក Trinh Dinh Dung ក៏បានស្នើរឲ្យអាជ្ញាធរSaint –Petersburg បង្ក
លក្ខណៈងាយស្រួលសម្រាប់ទំនិញវៀតណាមជ្រៀតចូលទីផ្សារធំទី២ របស់រុស្ស៊ីនេះ។

រីឯខ្លួនវិញ អភិបាលក្រុង​Saint –Petersburg លោក Georgy Poltavchenko បាន
សន្យាថា នឹងរៀបចំការជួបប្រាស្រ័យរវាងតំណាងអង្គភាពអាជីវកម្មវៀតណាមនិង
តំណាងនៃប្រព័ន្ធលក់រាយរបស់ទីក្រុងនាពេលខាងមុខ សំដៅស្វែងរកអតិថិជនមាន
សក្កានុភាព៕