លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ផាម យ៉ាទុក បានបញ្ជាក់ថា វៀតណាមជានិច្ចកាលចាត់ទុកសហរដ្ឋអាមេរិកជាដៃគូមួយក្នុងចំណោមដៃគូដែលមានសារសំខាន់យុទ្ធសាស្ត្រជួរមុខ ហើយមានបំណងចង់ធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីពង្រីកតម្លៃយុទ្ធសាស្ត្រនៃក្របខ័ណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងនាំកិច្ចសហប្រតិបត្តិការឲ្យកាន់តែស៊ីជម្រៅ ក្នុងនោះសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគបន្តជាកម្លាំងចលករ; វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការអភិវឌ្ឍធនធានមនុស្ស ក្លាយជាវិស័យសហប្រតិបត្តិការយុទ្ធសាស្ត្រនិងយូរអង្វែង។ លោកឧបនាយករដ្ឋមន្ត្រី ផាម យ៉ាទុក បានស្នើឱ្យលោកស្រី ជេនីហ្វើរ វីកស៍ ជំរុញសកម្មភាពជាន់ខ្ពស់ អនុវត្តន៍យ៉ាងជាក់ស្ដែងនូវកិច្ចព្រមព្រៀងដែលសម្រេចបាន ហើយធានាថាទំនាក់ទំនងវៀតណាម-សហរដ្ឋអាមេរិក បន្តអភិវឌ្ឍប្រកបដោយស្ថិរភាព យូរអង្វែង ដោយនាំមកនូវអត្ថប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ក៏ដូចជារួមចំណែកដល់សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍនៅក្នុងតំបន់ផងដែរ។

រីឯខ្លួនវិញ លោកស្រីឯកអគ្គរដ្ឋទូត ជេនីហ្វើរ វីកស៍ បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកក្នុងការគាំទ្រប្រទេសវៀតណាមដែល «ខ្លាំងមាំមួន ឯករាជ្យ ខ្លួនទីពឹងខ្លួន វិបុលភាព» ព្រមទាំងបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម បន្តជាអាទិភាពចម្បងក្នុងអាណត្តិបេសកកម្មរបស់លោកស្រី ហើយនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការលើសសរស្តម្ភ
ផ្សេងៗទៀត៕