(VOVworld) - កិច្ចសន្ទនាក្រោមប្រធានបទ “សកម្មភាពនៅប៉ែកខាងកើត”
លើកដំបូងបានប្រារព្ធឡើងនៅមជ្ឈមណ្ឌលស្រាវជ្រាវ “Brookings India” នៅរដ្ឋធានី
ញូវដេលី កាលពីថ្ងៃទី៥ មេសា។កិច្ចសន្ទនានេះសំដៅពិភាក្សាអំពីវិធានការសហ
ប្រតិបតិ្តការក្នុងការអនុវត្តគោលនយោបាយ “សកម្មភាពនៅប៉ែកខាងកើត” ដោយ
មានតួនាទីជាមជ្ឈមណ្ឌលរបស់អាស៊ាន ហើយបង្កើនទំនាក់ទំនងរវាងឥណ្ឌាជា
មួយប្រទេសអាស៊ីអាគ្នេយ៍។
អនុរដ្ឋមន្រ្តីការបរទេសលោក Nguyen Quoc Dung ថ្លែងមតិនៅកិច្ចសន្ទនានេះ (រូបថត៖vietnamplus)

ថ្លែងមតិនៅទីនេះ ប្រធានគណៈប្រតិភូវៀតណាមអនុរដ្ឋមន្រ្តីការបរទេស
លោក Nguyen Quoc Dung បានវាយតំលៃខ្ពស់ចំពោះគោលនយោបាយ “សកម្មភាព
នៅប៉ែកខាងកើត” របស់ឥណ្ឌាក្នុងការបង្កើនទំនាក់ទំនងជាមួយប្រទេសសមាជិក
អាស៊ាន។ក្នុងនោះ ចំណុចគួរឲ្យទាក់ទាញគឺអាស៊ានត្រូវបានកំណត់ជាគន្លឹះក្នុង
គោលនយោបាយ “សកម្មភាពនៅប៉ែកខាងកើត” និងជាមជ្ឈមណ្ឌលនៃ “សុបិន្ត
ឥណ្ឌា” ក្នុងសតវត្សទ្វីបអាស៊ី។អនុរដ្ឋមន្ត្រីលោក Nguyen Quoc Dung ចាត់ទុកថា
ដើម្បីបង្កើនទំនាក់ទំនងដៃគូយុទ្ធសាស្ត្រឥណ្ឌា-អាស៊ានក៏ដូចជាជំរុញគោល
នយោបាយពោលខាងលើនោះ ភាគីទាំងពីរចាំបាច់ត្រូវបង្កើនការតភ្ជាប់ខាង
វប្បធម៌ រួមចំណែកជំរុញការយល់ដឹងគ្នាទៅវិញទៅមក។ឥណ្ដាអាចបង្កើនការជួយ
ឧបត្ថម្ភប្រទេសអាស៊ាននានាក្នុងការអភិវឌ្ឍន៍វិទ្យាសាស្ត្របច្ចេកវិទ្យាកសិកម្មនិង
បណ្ដុះបណ្ដាលភាសាអង់គ្លេស តាមនោះរួមចំណែកធ្វើឲ្យទំនាក់ ទំនងរវាងភាគី
ទាំងពីរកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។អនុរដ្ឋមន្ត្រីលោក​ Nguyen Quoc Dung
សង្កត់ធ្ងន់ថា ក្នុងឋានៈជាប្រទេសសម្របសម្រួលទំនាក់ ទំនងសន្ទនាឥណ្ឌា-
អាស៊ាននោះ វៀតណាមត្រៀមខ្លួនជាស្រេចសហការជាមួយ អាស៊ាននិងឥណ្ឌា
សំដៅនាំទំនាក់ទំនងរវាងភាគីទាំងពីរឡើងកំរិតថ្មី រួមចំណែក ទៅក្នុងការរក្សា
សន្តិសុខ ស្ថិរភាពនិងភាពសម្បូររុងរឿងនៅក្នុងតំបន់៕