នៅក្នុងសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន-កាណាដា គណៈប្រតិភូវៀតណាមបានស្នើឱ្យកាណាដា បន្តគាំទ្រគោលការណ៍ និងគោលជំហររួមរបស់អាស៊ាន រួមទាំងការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ សុវត្ថិភាព និងសេរីភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត និងដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ជាពិសេសអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ ១៩៨២។
នៅក្នុងសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន-កូរ៉េខាងត្បូង គណៈប្រតិភូវៀតណាមបានស្នើឱ្យភាគីទាំងពីរ ផ្តោតលើការកសាងភាពជាដៃគូសេដ្ឋកិច្ច ដោយផ្អែកលើនវានុវត្តន៍ ជំរុញការផ្លាស់ប្តូរឌីជីថលរួមជាមួយនឹងការផ្លាស់ប្តូរថាមពល និងការការពារវិបុលភាពរួមរយៈការរក្សាសន្តិភាព និងស្ថិរភាព។
នៅក្នុងសន្និសីទរដ្ឋមន្ត្រីការបរទេសអាស៊ាន-អូស្ត្រាលី វៀតណាមបានស្នើឱ្យភាគីទាំងពីរបន្តផ្តល់អាទិភាពដល់ការពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ឆ្លៀតយកប្រកបដោយប្រសិទ្ធិភាពនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី អាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) កម្រិតខ្ពស់; លើកកម្ពស់ភាពធន់រួម ធានាសន្តិសុខស្បៀងអាហារ និងថាមពល; គាំទ្រដល់ការអភិវឌ្ឍហេនាសម្ព័ន្ធ ជាពិសេសនៅក្នុងអនុតំបន់ដែលមានការអភិវឌ្ឍយឺតៗ តាមនោះ រួមចំណែកបង្រួមគម្លាតអភិវឌ្ឍន៍នៅក្នុងអាស៊ាន៕
