ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang បានជួបសន្ទនាជាមួយនាយកធនាគារពិភពលោក (WB) Jim Yong Kim

(VOV)_នារសៀលថ្ងៃទី២៣ កុម្ភះ នៅទីក្រុងហាណូយ ប្រធានរដ្ឋវៀតណាម
លោក Truong Tan Sang បានជួបសន្ទនាជាមួយនាយក​ធនាគារពិភពលោក ​(WB)
Jim Yong Kim ដែលកំពុងមានដំណើរទស្សនកិច្ចនៅវៀតណាម។ ​ប្រធានរដ្ឋវៀត
ណាមមានគោលបំណងថា៖ នាពេលខាងមុខនេះ WB បន្តរួមដំណើរជាមួយវៀត
ណាម ទៅលើផ្លូវអភិវឌ្ឍន៍រួមចំណែកនាំវៀតណាមក្លាយទៅ​ជាប្រទេសឧស្សាហកម្ម
មានចំណូលមធ្យមខ្ពស់នាឆ្នាំ ២០៣៥។ នាយកធនាគារពិភពលោក (WB) Jim
Yong Kimបានវាយតំលៃខ្ពស់ចំពោះវៀតណាម ​ជា​ប្រទេស​មួយក្នុងចំណោមប្រ
ទេសឈានទៅមុខ ក្នុងការងារកាត់បន្ថយភាពក្រីក្រ​ ក្នុងដំណាក់កាលកន្លងទៅ
និងអះអាងថា៖លោកនិងធនាគារពិភពលោក នឹង​ជួយឧបត្ថម្ភវៀតណាម សម្រេច
គោលដៅកាត់បន្ថយភាពក្រីក្រ ដោយគំរោងការណ៍សហប្រតិបត្តិការពិសេស៕