យោងតាមព័ត៌មានពីក្រសួងអប់រំ និងបណ្តុះបណ្តាល សិស្សវៀតណាមទាំងបួននាក់ដែលចូលរួមក្នុងការប្រកួតបានឈ្នះមេដាយ។ មេដាយមាសបានទៅ ឡា ប៉ាទួន គៀត មកពីវិទ្យាល័យសម្រាប់សិស្សពូកែផ្នែកវិទ្យាសាស្ត្រធម្មជាតិ សាកលវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ សាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហាណូយ។ មេដាយប្រាក់ពីរបានទៅ ទឿង ប៉ា ជីថាញ់ មកពីវិទ្យាល័យសម្រាប់សិស្សពូកែផ្នែកវិទ្យាសាស្ត្រធម្មជាតិ សាកលវិទ្យាល័យវិទ្យាសាស្ត្រធម្មជាតិ សាកលវិទ្យាល័យជាតិវៀតណាម ទីក្រុងហាណូយ និង តាំង ហាវ ញៀន មកពីវិទ្យាល័យសម្រាប់សិស្សពូកែផ្នែកវិទ្យាសាស្ត្រធម្មជាតិ ទីក្រុង ហ្វេ។ ប្អូន ឡេហុង ញិនជាសិស្សមកពីវិទ្យាល័យឯកទេស ឡាម សើន ក្នុងខេត្ត ថាញ់ ហ័រ បានឈ្នះមេដាយសំរិទ្ធ៕
