នៅក្នុងកិច្ចប្រជុំជាមួយអនុលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកប្រតិបត្តិការរក្សាសន្តិភាព លោក Jean-Pierre Lacroix ភាគីទាំងពីរបានពិភាក្សាគ្នាអំពីការបង្កើនការចូលរួមរបស់វៀតណាមនៅក្នុងកម្លាំងប៉ូលីសរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ។
ដោយធ្វើការជាមួយអគ្គលេខាធិការរងអង្គការសហប្រជាជាតិទទួលបន្ទុកបច្ចេកវិទ្យា លោក Amandeep Singh Gill លោករដ្ឋមន្ត្រី លឿង តាមក្វាង បានស្នើឱ្យអង្គការសហប្រជាជាតិសម្របសម្រួលការអនុវត្តអនុសញ្ញាហាណូយប្រកបដោយប្រសិទ្ធភាព គាំទ្រការបណ្តុះបណ្តាលលើភស្តុតាងអេឡិចត្រូនិកនិងការស៊ើបអង្កេតឌីជីថល ជំរុញការអនុវត្តបញ្ញាសិប្បនិម្មិតប្រកបដោយទំនួលខុសត្រូវ ក្នុងការអនុវត្តច្បាប់ និងទទួលយកអ្នកជំនាញវៀតណាមឱ្យធ្វើការក្នុងយន្តការបច្ចេកវិទ្យារបស់អង្គការសហប្រជាជាតិ។
នៅថ្ងៃដដែលនោះ នៅទីស្នាក់ការកណ្តាលនៃបេសកកម្មអចិន្ត្រៃយ៍វៀតណាមប្រចាំអង្គការសហប្រជាជាតិ លោករដ្ឋមន្ត្រី លឿង តាមក្វាង បានទទួលជួបតំណាងមកពីមូលនិធីវិនិយោគ BlackRock សារជីវកម្ម Cantor Fitzgerald សារជីវកម្ម The Asia និង ក្រុមហ៊ុន AMECOM ។ លោករដ្ឋមន្ត្រីបានស្នើឱ្យសាជីវកម្មទាំងនេះ បង្កើនការវិនិយោគរយៈពេលវែងនិងមានគុណភាពខ្ពស់នៅវៀតណាម ជាពិសេសលើហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ហិរញ្ញវត្ថុ ការផ្លាស់ប្តូរឌីជីថល ការផ្លាស់ប្តូរបៃតង និងបន្តគាំទ្រដល់ការលើកជំរុញភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-សហរដ្ឋអាមេរិក៕
