វៀតណាមនឹងអភិវឌ្ឍន៍បច្ចេកវិទ្យាកង់ទិច តាមរយៈគម្រោងស្រាវជ្រាវ ផ្ទេរ និងអនុវត្តជាក់ស្តែង។ ថ្លែងនៅក្នុងពិធីបំផុស កិច្ចប្រជុំកំពូលកង់ទិចវៀតណាម-អាស៊ី ឆ្នាំ២០២៦ ដែលបានធ្វើឡើងកាលពីចុងសប្តាហ៍កន្លងទៅ លោក Vo Xuan Hoai នាយករងមជ្ឈមណ្ឌលនវានុវត្តន៍ជាតិ (NIC) បានមានប្រសាសន៍ថា វៀតណាមត្រូវចូលរួមដោយម្ចាស់ការក្នុងវិស័យកង់ទិចចាប់ពីដំណាក់កាលដែលប្រព័ន្ធអេកូឡូស៊ីសកលកំពុងត្រូវបានបង្កើតជារូបរាង ពីព្រោះសមត្ថភាពកង់ទិចជាតិ ត្រូវការអភិវឌ្ឍដោយសមកាលកម្ម ចាប់ពីការស្រាវជ្រាវ ធនធានមនុស្សដែលមានគុណភាពខ្ពស់ រហូតដល់សហគ្រាស ផលិតផល និងទីផ្សារ។ ដើម្បីសម្រេចបាននូវគោលដៅនេះ NIC នឹងរៀបចំកិច្ចប្រជុំបច្ចេកវិទ្យាកង់ទិច វៀតណាម-អាស៊ី នៅក្នុងខែវិច្ឆិកា ដោយមានវេទិកាគោលនយោបាយ ការវិនិយោគ ការតាំងពិព័រណ៍បច្ចេកវិទ្យា ការតភ្ជាប់វៀតណាមជាមួយមជ្ឈមណ្ឌលកង់ទិចនៅអាស៊ី និងជុំវិញពិភពលោក។ គោលដៅគឺដើម្បីតភ្ជាប់ធនធានសម្រាប់បង្កើតគម្រោង ជំរុញកិច្ចសហប្រតិបត្តិការក្នុងការស្រាវជ្រាវ ការបណ្តុះបណ្តាល ការផ្ទេរបច្ចេកវិទ្យា ការវិនិយោគ និងការសាកល្បងកម្មវិធីកង់ទិចនៅប្រទេសវៀតណាម។
បច្ចេកវិទ្យាកង់ទិចបច្ចុប្បន្នត្រូវបានប្រទេសវៀតណាមចាត់ថ្នាក់ជាបច្ចេកវិទ្យាយុទ្ធសាស្ត្រជាតិ តាមបញ្ជីរបស់រដ្ឋាភិបាលដែលបានចេញផ្សាយកាលពីខែឧសភា។ ប្រព័ន្ធអេកូឡូស៊ី កង់ទិច ក្នុងស្រុកក៏កំពុងត្រូវបានបង្កើតឡើងផងដែរ ជាមួយនឹងបណ្តាញនវានុវត្តន៍ និងអ្នកជំនាញបច្ចេកវិទ្យាកង់ទិចវៀតណាម (VNQuantum) ដែលត្រូវបានបង្កើតឡើងក្នុងខែសីហា ឆ្នាំ២០២៥ ដោយតភ្ជាប់អ្នកវិទ្យាសាស្ត្រ សាកលវិទ្យាល័យ សហគ្រាស និងក្រុមហ៊ុនចាប់ផ្តើមអាជីវកម្ម៕
