វៀតណាមកាន់មរណទុក្ខថ្នាក់ជាតិចំពោះអគ្គមគ្គុទេស Fidel Castro

(VOV)_លោក​ប្រធាន ​Fidel Castro អគ្គមេបញ្ជាការបដិវត្តន៍គុយបា​ អតីតលេខា
បក្សកុម្មុយនីស្តគុយបា អតីតប្រធានក្រុមប្រឹក្សារដ្ឋ បានទទួល​មរណភាពក្នុងជនមា
យុ៩០ឆ្នាំ។ ដើម្បីនឹករលឹកអំពីមិត្តជិតស្និទ្ធិ បងប្អូនជាភាតរះ​របស់បក្ស រដ្ឋ និងប្រជា
ជនវៀតណាម នាថ្ងៃទី៤ធ្នូ វៀតណាមបានកាន់មរណទុក្ខ​លោកប្រធាន Fidel Castro
ថ្នាក់ជាតិ។

នឹករលឹកអំពីអគ្គមគ្គុទេសគុយបា Fidel​ Castro​​ និងបង្ហាញស្មារតី​សាមគ្គី​ភាព​​ តភ្ជាប់
និងចែករំលែករវាងវៀតណាម-គុបា។ នាព្រឹកថ្ងៃទី៤ ធ្នូ តំបន់ជាច្រើន​នៅ​វៀតណាម
បានរៀបចំពិធីរំលឹកវិញ្ញាណក្ខន្ធ អគ្គមគ្គុទេស Fidel​ Castro​​។

វៀតណាមកាន់មរណទុក្ខថ្នាក់ជាតិចំពោះអគ្គមគ្គុទេស Fidel Castro

នាព្រឹកថ្ងៃទី៤ធ្នូ រដ្ឋអំណាចនិងប្រជាជនខេត្ត Quang Tri បានរៀបចំពិធី​រំលឹក
វិញ្ញាណក្ខន្ធ អគ្គមគ្គុទេស Fidel​ Castro​​ និងតាំងបង្ហាញរូបថត ​ដោយ​ប្រធានបទ៖
ពេលវេលាលោកប្រធាន Fidel​ Castro​​ នៅខេត្ត Quang Tri ឆ្នាំ១៩៧៣។ លោក Le
Viet Tri នៅទីក្រុង Dong Ha បានអោយដឹងថា៖ ​ទោះបីជាមិនទាន់បានជួបម្តង់ក្តី
ប៉ុន្តែ ចំពោះលោក គឺអគ្គមគ្គុទេស Fidel​ Castro​​ ដ៏ជីតស្និទ្ធិ និងគោរពស្រឡាញ់៖

“ ខ្ញុំបានដឹងថា៖ Fidel​ Castro​​ ជាអ្នកដឹកនាំដ៏អស្ចារ្យ ជាអ្នកប្រមុខរដ្ឋ​ដើម
ដំបូង​លើពិភពលោកមកដល់ខេត្ត Quang Trị ។ ជាជនមួយនាក់​នៅតំបន់ដីខេត្ត
Quang Tri នេះខ្ញុំមានគោលបំណងថា៖ មនោសញ្ជេតនារវាង​គុយបានិងវៀតណាម
និយាយរួម និងជាមួយ Quang Tri និយាយដោយឡែក ​នឹងបានរឹតបន្តឹងថែមទៀត
ពីមួយថ្ងៃទៅមួយថ្ងៃ៕”