វៀតណាមខំប្រឹងប្រែងអនុវត្តវិធានការកាត់បន្ថយភាពក្រីក្រនិរន្តរភាព

(VOV)_វៀតណាមបានក្លាយទៅជាប្រទេសមួយមានចំណូលមធ្យម ប៉ុន្តែនៅ
​តំបន់ព្រៃភ្នំ ឆ្ងាយដាច់ស្រយាល នៅមានប្រជាជនមានចំណូលទាបនៅឡើយ។
ក្នុងឱកាសខែធ្វើសកម្មភាពដើម្បីជនក្រីក្រ ក្នុងនាទី៖ ប្រជាជនសួរ រដ្ឋមន្ត្រីឆ្លើយ
នាថ្ងៃទី១៨ តុលា រដ្ឋមន្ត្រីក្រសួងការងារ យុទ្ធជនពិការ និងសង្គមកិច្ចវៀតណាម
លោកស្រី Pham Thi Hai Chuyen បានឆ្លើយសំនួរមួយចំនួនដែលទាក់ទិនដល់
គោលនយោបាយរបស់​បក្ស រដ្ឋ ចំពោះជនក្រីក្រ។

រដ្ឋមន្ត្រី​ Pham Thi Hai Chuyen បានអោយដឹងថា៖ នាពេលថ្មីៗនេះ ​ក្នុង​កិច្ច
ប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ ប្រធានរដ្ឋវៀតណាម លោក ​Truong
Tan Sang បានអះអាងថា៖ វៀតណាមជាប្រទេស១ក្នុង​ចំណោម​ប្រទេសចំនួន៦
សម្រេចគោលដៅសហស្សវត្ស៍ អំពីការងារកាត់បន្ថយភាពក្រីក្រ។លោកស្រី Pham
Thi Hai Chuyen បានអោយដឹងថា៖

“ រដ្ឋាភិបាលបានអនុវត្តនិងចេញផ្សាយគោលនយោបាយជាក់ស្ដែងជា
​ច្រើន​ដើម្បីជួយឧបត្ថម្ភជនក្រីក្រ។ ឧទាហរណ៍ ជួយឧបត្ថម្ភអំពីទុន ដីផលិតកម្ម
សុខភាព បទពិសោធន៍ក្នុងកិច្ចការពារព្រៃ រួចផុតពីភាពក្រីក្រប្រកបដោយចីរភាព៕”