នាយឧត្តមសេនីយ៍ Ngo Xuan Lich និងគណៈប្រតិភូបានអញ្ជើញជួបសម្តែងការ គួរសមនាយករដ្ឋមន្ត្រី សម្តេច ហ៊ុនសែន

(VOVworld)-ទទួលសេចក្តីអញ្ជើញរបស់នាយឧត្តមសេនីយ៍ ទៀបាញ់ ឧបនាយក
រដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នាយឧត្តមសេនីយ៍ Ngo Xuan Lich
រដ្ឋមន្ត្រីក្រសួងការពារប្រទេសវៀតណាម បានដឹកនាំគណៈ ប្រតិភូយោធាជាន់
ខ្ពស់វៀតណាម ទៅបំពេញទស្សនកិច្ចមិត្តភាពជាផ្លូវការនៅ ប្រទេសកម្ពុជាចាប់ពី
ថ្ងៃទី៣១ឧសភាដល់ថ្ងៃទី១មិថុនា។​នាព្រឹកថ្ងៃទី១មិថុនា នាយឧត្តមសេនីយ៍ Ngo
Xuan Lichនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាម បាន ដំណើការជំនួបចរចារជាមួយ
គណៈប្រតិភូយោធាជាន់ខ្ពស់របស់កម្ពុជាដឹកនាំ ដោយនាយឧត្តមសេនីយ៍ទៀ
បាញ់។ ដោយបំណងប្រាថ្នាបង្កើនកិច្ចសហប្រតិ បត្តិការលើវិស័យការពារជាតិឲ្យ
សក្តិសមទៅនឹងសក្តានុភាពនៃទំនាក់ទំនងរវាង ប្រទេសទាំងពីរ រដ្ឋមន្ត្រីទាំងពីររូប
បានឯកភាពនឹងអនុវត្តពេញលេញប្រកបដោយ ប្រសិទ្ធិភាពនូវខ្លឹមសារបានកំណត់
ក្នុងពិធីសារស្តីពីកិច្ចសហប្រតិបត្តិការការពារ ជាតិដោយគោលដៅបង្កើនការយល់
ដឹង ជឿទុកចិត្តគ្នា ធានាបរិយាកាសាសន្តិ ភាព​ ស្ថិរភាពសម្រាប់ភាគីទាំងពីរអភិវឌ្ឍន៍
សេដ្ឋកិច្ច និងធ្វើឲ្យបរាជ័យរាល់​ឧបាយកលបំបែកបំបាកទំនាក់ទំនទ្វេភាគី។

នៅទីនេះ នាយឧត្តមសេនីយ៍ Ngo Xuan Lich បានអះអាងនូវ គោល នយោបាយ
មុនក៏ដូចជាក្រោយរបស់វៀតណាម គឺអភិវឌ្ឍន៍ទំនាក់ទំនងមិត្តភាព សហប្រតិបត្តិ
ការលើគ្រប់វិស័យជាមួយប្រទេសនានា ជាពិសេសគឺប្រទេសមាន ទំនាក់ទំនងប្រពៃ
ណីនិងប្រទេសជាមិត្តជិតខាង។ ក្នុងដំណើរទស្សនកិច្ចលើកនេះ នាយឧត្តមសេនីយ៍
Ngo Xuan Lich និងគណៈប្រតិភូបានអញ្ជើញជួបសម្តែងការ គួរសមនាយករដ្ឋមន្ត្រី
សម្តេច ហ៊ុនសែន ប្រធានរដ្ឋសភា សម្តេច ហេង សំរិន និងជូបសំណេះសំណាល
ជាមួយមន្ត្រីស្ថានទូតវៀតណាមប្រចាំនៅកម្ពុជាផងដែរ៕