រដ្ឋមន្ត្រីទាំងពីររូបបានឯកភាពបន្តអនុវត្តន៍យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធភាពនូវការយល់ដឹងរួមដ៏សំខាន់របស់ថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរ; លើកកម្ពស់តួនាទីតំរង់ទិសយុទ្ធសាស្ត្រនៃការផ្លាស់ប្តូរជាន់ខ្ពស់; ជំរុញការកសាងសហគមន៍ចែករំលែកអនាគតវៀតណាម-ចិនដោយមានអត្ថន័យយុទ្ធសាស្ត្រកាន់តែជាក់ស្ដែង និងស៊ីជម្រៅ។ ភាគីទាំងពីរបានព្រមព្រៀងគ្នាបន្តរៀបចំយ៉ាងល្អនូវ ដំណើរទស្សនកិច្ច ជំនួបប្រាស្រ័យជាន់ខ្ពស់ ពង្រឹងទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ; ពង្រីកប្រសិទ្ធភាពនៃយន្តការផ្លាស់ប្តូរ និងសហប្រតិបត្តិការដែលមានស្រាប់ រួមទាំងគណៈកម្មាធិការដឹកនាំកិច្ចសហប្រតិបត្តិការទ្វេភាគី និងកិច្ចសន្ទនាយុទ្ធសាស្ត្រ “៣+៣” ក្នុងវិស័យការទូត ការពារជាតិ និងនគរបាល។
រដ្ឋមន្ត្រីទាំងពីររូបក៏បានឯកភាពបង្កើនការតភ្ជាប់យុទ្ធសាស្ត្រអភិវឌ្ឍន៍ លើកកំពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ វិទ្យាសាស្ត្រ-បច្ចេកវិទ្យា ការអប់រំ-បណ្តុះបណ្តាល និងការជួបប្រាស្រ័យរវាងប្រជាជន; ជំរុញកិច្ចសហប្រតិបត្តិការតាមទិសដៅតុល្យភាព ចីរភាព បរិយាប័ន្ន និងផ្តល់ផលប្រយោជន៍ទៅវិញទៅមកផងដែរ។
ក្នុងឱកាសនេះ លោករដ្ឋមន្ត្រីការបរទេសចិន វ៉ាង យី បានពាំនាំសេចក្ដីអញ្ជើញថ្នាក់ដឹកនាំវៀតណាមឱ្យចូលរួមកិច្ចប្រជុំកំពូល APEC ឆ្នាំ២០២៦ នៅប្រទេសចិន៕
