(VOVworld)-នារសៀលថ្ងៃទី១១មេសានៅទីក្រុងហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិ
បាលវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយ
រដ្ឋមន្រ្តីការបទេស ហ្វីលីពីនលោក Jose Almendras ដែលកំពុងមានដំណើរទស្សន
កិច្ចការងារនៅវៀតណាម។ លោក Nguyen Xuan Phuc មានបំណងថាដំណើរ
ទស្សនកិច្ចនេះគឺសម្តែងនូវបំណងប្រាថ្នា ជម្រុញទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាង
ប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅនិងលើគ្រប់ជ្រុង ជ្រោយ ជាពិសេសគឺឆ្នាំ២០១៦
នេះប្រទេសទាំងពីរវៀតណាមនិងហ្វីលីពីននឹងរំលឹកខួបលើក ទី៤០នៃទិវាបង្កើត
ទំនាក់ទំនងការទូត។

ហាណូយ នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀត ណាមលោក Nguyen Xuan Phuc បានអញ្ជើញទទួលជួបសន្ទនាជាមួយរដ្ឋមន្រ្តីការបទេសហ្វីលីពីនលោក Jose Almendras

នាថ្ងៃដដែល នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស
លោក Pham Binh Minh បានជួបចរចារជាមួយរដ្ឋមន្ត្រីការបរទេសហ្វីលីពីនលោក
Jose Almendras ផងដែរ។ នៅទីនេះ ភាគីទាំងពីរបានផ្លាស់ប្តូរនូវវិធានការអនុវត្តទំ
នាក់ទំនងដៃគូយុទ្ធសាស្ត្រ។ ភាគីទាំងពីរក៏បានអះអាងជាថ្មីនូវសារៈសំខាន់នៃ
ការគោរពច្បាប់អន្តរជាតិ អនុសញ្ញាអ.ស.ប ស្តីពីច្បាប់សមុទ្រ ១៩៨២ (UNCLOS
១៩៨២)​មិនប្រើប្រាស់ឬគំរាមកំហែងប្រើប្រាស់អាវុធ។ ភាគីទាំងពីរបានសង្កត់ធ្ងន់នូវ
សារៈសំខាន់របស់អាស៊ានក្នុងការធានាសន្តិភាព ស្ថិរភាព សន្តិ សុខនិងសុវត្ថិភាព
នាវាចរណ៍ អាកាសចរណ៍នៅសមុទ្រខាងកើត៕