អ៊ីតាលីជាទីផ្សារនាំចូលទំនិញ ឈរលំដាប់ថ្នាក់ទី១៨ របស់អង្គភាពអាជីវកម្មវៀតណាម

(VOV)_នាយករដ្ឋមន្ត្រីរដ្ឋាភិបាលវៀតណាមទើបនឹងបានអនុម័តលើ សេចក្ដី
ព្រាងកិច្ចព្រមព្រៀងសហប្រតិបត្តិការ និងជួយឧបត្ថម្ភ ខាងរដ្ឋបាល ក្នុងវិស័យគយ​
រវាងរដ្ឋាភិបាល សាធារណរដ្ឋសង្គមនិយមវៀតណាមជាមួយរដ្ឋាភិបាលសាធារ
ណះរដ្ឋអ៊ីតាលី។ អ៊ីតាលីជាទីផ្សារនាំចូលទំនិញ ឈរលំដាប់ថ្នាក់ទី១៨ របស់អង្គ
ភាពអាជីវកម្មវៀតណាម។ ស្ដីពីការវិនិយោគ គិតដល់ខែមេសា ឆ្នាំ ២០១៥ អ៊ីតា
លីមានគំរោងការណ៍វិនិយោគចំនួន៦៤នៅវៀតណាម ដោយមានប្រាក់ទុន ស
រុបចំនួន ៣៨៦,២លានដុល្លារអាមេរិក ហើយឈរលំដាប់ថ្នាក់ទី២៨/១០១​ ប្រទេស
និងតំបន់ដែនដីដែលវិនិយោគនៅវៀតណាម។ ការចុះហត្ថលេខានេះ នឹង​លើក
កំពស់តំលៃខាងគតិយុត្តិ និងប្រសិទ្ធិភាពកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិ​បាលទាំង
ពីរ បង្កលក្ខណះអោយផ្នែកគយនៃប្រទេសទាំងពីរ ផ្លាស់ប្តូរព័ត៍មាន ​ជួយឧបត្ថម្ភ
ខាងបច្ចេកទេស បង្កានិងប្រឆាំងបទល្មើស​ក្នុងសកម្មភាពគយ៕