ក្នុងជំនួបនេះ លោកឧបនាយករដ្ឋមន្ត្រីបានស្នើឱ្យសមាគមបន្តភ្ជាប់អាជីវកម្មសមាជិក ដើម្បីស្វែងយល់ពីឱកាសវិនិយោគ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូវៀតណាម ដើម្បីអភិវឌ្ឍឧស្សាហកម្មសឺមីកុងឌុចទ័រ។ ក្នុងពេលជាមួយគ្នានេះ បង្កើនការពិគ្រោះយោបល់ ចែករំលែកបទពិសោធន៍ និងគាំទ្រវៀតណាមឱ្យចូលរួមយ៉ាងសកម្មជាង នៅក្នុងសកម្មភាពរបស់សមាគម ក៏ដូចជាប្រព័ន្ធអេកូឡូស៊ី សឺមីកុងឌុចទ័រក្នុងតំបន់ និងសកលលោក; បន្តផ្សព្វផ្សាយរូបភាព និងបរិយាកាសវិនិយោគរបស់វៀតណាមដល់អាជីវកម្មសមាជិកជាង ៣.០០០ និងដៃគូអន្តរជាតិ រួមចំណែកដល់ការទាក់ទាញគម្រោងវិនិយោគដែលមានគុណភាពខ្ពស់បន្ថែមទៀតនៅក្នុងវិស័យសឺមីកុងឌុចទ័រ ។
រីឯខ្លួនវិញ លោកស្រី លីនដា តាន់ ប្រធានសមាគមសឺមីកុងឌុចទ័រ អាស៊ីអាគ្នេយ៍ បានឲ្យដឹងថា អាជីវកម្មសមាជិកមានមានបំណង សហប្រតិបត្តិការរយៈពេលវែងជាមួយវៀតណាម ហើយត្រៀមខ្លួនរួចជាស្រេចក្នុងការផ្លាស់ប្តូរគំនិតដើម្បីកំណត់វិស័យដែលអាចគាំទ្រដល់ការអភិវឌ្ឍឧស្សាហកម្មសឺមីកុងឌុចទ័ររបស់វៀតណាម៕
