តាមទំលាប់ ប្រទេសម្ចាស់ផ្ទះទួរគីនឹងទទួលតួនាទីជាប្រធាន ខណៈដែលប្រទេសដទៃទៀតរួមមាន វៀតណាម អាមេនី ហ្គ្រេណាដា តង់ហ្សានី និងគុយវ៉ែត នឹងត្រូវបានបោះឆ្នោតជ្រើសរើសជាអនុប្រធាននៃសម័យប្រជុំនេះ។ ជារៀងរាល់ឆ្នាំ គណៈកម្មាធិការបេតិកភណ្ឌពិភពលោក តែងតែរៀបចំសម័យប្រជុំពេញអង្គក្នុងរយៈពេលប្រហែល ១៥ថ្ងៃ ដោយមានការចូលរួមពីប្រទេសសមាជិកនៃអនុសញ្ញាឆ្នាំ ១៩៧២ ស្តីពីការការពារបេតិកភណ្ឌវប្បធម៌ និងធម្មជាតិពិភពលោក ក៏ដូចជាប្រតិភូមកពីអង្គការអន្តរជាតិដទៃទៀត។ ខ្លឹមសារដ៏សំខាន់មួយនៅក្នុងរបៀបវារៈគឺការពិចារណាលើការតែងតាំងថ្មីសម្រាប់បញ្ជីបេតិកភណ្ឌពិភពលោក។
បច្ចុប្បន្ន វៀតណាមស្ថិតក្នុងចំណោមប្រទេសសមាជិកចំនួន ២១ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក អាណត្តិឆ្នាំ ២០២៣-២០២៧។ វៀតណាមកំពុងត្រៀមរៀបចំ និងការពារសំណុំឯកសារវិទ្យាសាស្ត្រអំពីតំបន់កេរ្តិ៍ដំណែលបុរាណវិទ្យា Oc Eo – Ba The (ខេត្តអានយ៉ាង) ដែលគ្រោងនឹងត្រូវបានពិចារណាដោយអង្គការយូណេស្កូនៅក្នុងសម័យប្រជុំលើកទី ៤៩ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក៕
