វៀតណាមបញ្ចេញយោបល់យ៉ាងសកម្មក្នុងសម័យពិភាគ្សានានារបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប ( TTXVN)

(VOVworld)-នៅខាងក្រៅកិច្ចប្រជុំលើកទី៣២ ក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប ដែល
កំពុងប្រព្រឹត្តទៅនៅក្រុង​Geneva (ស្វីស)គណៈប្រតិភូវៀតណាមបានចូល រូម​សិក្ខា
សាលាអន្តរជាតិ ដោយឧទ្ទេសនាមនូវរបាយការណ៍ស្រាវជ្រាវស្តីពីឥទ្ធិ ពលរបស់
បម្រែបម្រួលអាកាសធាតុទៅលើសិទ្ធិសុខាភិបាល។ ថ្លែងមតិនៅសិក្ខា សាលានេះ
ឯកអគ្គរដ្ឋទូតវៀតណាម លោក Nguyen Trung Thanh ប្រធានក្រុម បេសកកម្មវៀត
ណាមអមអ.ស.បបានចាត់ទុកថា ឥទ្ធិពលនៃបម្រែបម្រួលអា កាសធាតុជាបញ្ហា
ដែលវៀតណាមកំពុងប្រឈមមុខ។ លោក Nguyen Trung Thanh ក៏បានអះអាងជា
ថ្មីនូវការសន្យារបស់វៀតណាមបន្តរួមជាមួយប្រទេស នានាឧទ្ទេសនាមសេចក្តីព្រាង
ស្តីពីឥទ្ធិពលនៃការប្រែប្រួលអាកាសធាតុ ទៅលើការទទួលយកសិទ្ធិរបស់កុមារ
សំដៅយកមតិពិគ្រោះរបស់ប្រទេសនានា មុននឹងដាក់ជូនកិច្ចប្រជុំលើកទី៣២នៃ
ក្រុមប្រឹក្សាសិទ្ធិមនុស្សធ្វើការអនុម័ត៕