យោងតាមរបាយការណ៍ អត្រាកំណើននេះអាចសម្រេចបាន​តាមរយៈការវិនិយោគពី​បរទេស និងការបង្កើតដើមទុនប្រកបដោយចីរភាព ឧស្សាហូបនីយកម្ម និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជាបន្តបន្ទាប់ រួមជាមួយនឹងការបង្កើនផលិតភាពដោយផ្អែកលើបច្ចេកវិទ្យា។ ការប្រើប្រាស់ក្នុងស្រុកប្រកបដោយស្ថេរភាព និងកត្តាប្រជា​សា​ស្ត្រអំណោយផលនៅក្នុងសេដ្ឋកិច្ចធំៗមួយចំនួនក៏ត្រូវបានរំពឹងថា នឹងគាំទ្រដល់កា​រអភិវឌ្ឍនេះផងដែរ។

របាយការណ៍នេះបាន​បង្ហាញថា អត្រា​កំណើន​នៃបណ្តាខឿនសេដ្ឋកិច្ចនៅក្នុងតំបន់​មាន​គម្លាត​យ៉ាងច្បាស់លាស់។ នៅឆ្នាំ ២០២៤ និង ២០២៥ វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី សម្រេចបាន​កំណើន​លើសពីការរំពឹងទុក ដែលត្រូវបាន​គាំទ្រដោយកម្លាំងចលករជាច្រើន ដូចជាតម្រូវការសម្រាប់បន្ទះឈីបសឺមីកុងឌុចទ័រ ទាក់ទងនឹង បញ្ញាសិប្បនិម្មិត (AI) ការនាំចេញទំនិញ និងសន្ទុះវិនិយោគកើនឡើង។ របាយការណ៍នេះក៏បានបង្ហាញផងដែរថា វៀតណាមអាចបន្តនាំមុខគេក្នុងតំបន់ទាក់ទងនឹងកំណើនសេដ្ឋកិច្ច៕