រដ្ឋមន្ត្រី លោក ឡេ ហយទ្រុង បានវាយតម្លៃខ្ពស់ចំពោះតួនាទីសកម្ម និងការរួមចំណែកដ៏សំខាន់របស់ហ្វីលីពីនក្នុង​នាមជាប្រធានអាស៊ាននៅឆ្នាំ ២០២៦។ ជាពិសេសកិច្ចខិតខំប្រឹងប្រែងក្នុងការរក្សាសាមគ្គីភាព និងឯកភាព ជំរុញសំឡេងដែលមានទំនួលខុសត្រូវ និងបង្កើតវិធីសាស្រ្តអភិក្រម​របស់អាស៊ានចំពោះការអភិវឌ្ឍដ៏ស្មុគស្មាញ​នៅ​ក្នុងតំបន់ និងអន្តរជាតិ។ រដ្ឋមន្ត្រីរូបនេះបានអះអាងថា វៀតណាមនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រហ្វីលីពីនក្នុងការ​ទទួលតំណែងជាប្រធានអាស៊ាន​ប្រកប​ដោយជោគជ័យនៅឆ្នាំ ២០២៦។

លោក​ស្រី​រដ្ឋមន្ត្រី Maria Theresa Lazaro បានវាយតម្លៃខ្ពស់ចំពោះតួនាទី សំឡេង និងការរួមចំណែកជា​វិជ្ជមានរបស់វៀតណាមនៅក្នុងអាស៊ាន ដោយចាត់ទុកការសម្របសម្រួលរវាងប្រទេសទាំងពីរនៅក្នុងអាស៊ាននិងវេទិកា​ពហុភាគីផ្សេងៗ ជាចំណុចលេចធ្លោនៃទំនាក់ទំនងទ្វេភាគី។

ទាក់ទងនឹងបញ្ហាតំបន់និងអន្តរជាតិដែលមានការ​យក​ចិត្ត​ទុក​ដាក់​ដូចគ្នា រដ្ឋមន្ត្រី​ទាំងពីរ​រូប​បាន​យល់ព្រមបន្ត​ពង្រីកការសម្របសម្រួលយ៉ាងជិតស្និទ្ធ គួរឱ្យទុកចិត្ត និងស្ថាបនារវាងប្រទេសទាំងពីរ; រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ការគោរពច្បាប់អន្តរជាតិ និងការពង្រឹងតួនាទី​មជ្ឈភាពរបស់អាស៊ាននៅក្នុងរចនាសម្ព័ន្ធតំបន់។ ទាក់ទងនឹងសមុទ្រខាងកើត ភាគីទាំងពីរបានឯកភាពគ្នាពង្រឹងការសម្របសម្រួលក្នុងដំណើរការចរចាលើក្រមប្រតិបត្តិ COC ប្រកប​ដោយប្រសិទ្ធភាព ជាក់​ស្តែង និង​សមស្របតាមច្បាប់អន្តរជាតិ និង UNCLOS ១៩៨២​៕​