ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នារសៀលថ្ងៃទី ២១ ខែសីហា គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិវៀតណាម លោក Kim Sang Sik បានបញ្ជាក់ថា ក្រុមទាំងមូលបានត្រៀមខ្លួនរួចជាស្រេចដើម្បីប្រកួតប្រជែងដោយស្មារតីដ៏ស្វាហាប់បំផុត ដើម្បីបង្កើតព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយសម្រាប់បាល់ទាត់វៀតណាម។ ទោះបីជាកីឡដ្ឋាន Rajamangala ជាកីឡដ្ឋានរបស់ថៃក៏ដោយ ក៏បាល់ទាត់វៀតណាមនៅតែឈ្នះជើងឯកចំនួនពីរដងនៅទីនេះ។ នេះគឺជាទីបង្អែកដ៏រឹងមាំសម្រាប់កីឡាករវៀតណាមឱ្យមានទំនុកចិត្តកាន់តែខ្លាំងដើម្បីដណ្ថើមជ័យជម្នះ។
ខ្សែប្រយុទ្ធ Do Hoang Hen បានបញ្ជាក់ថា ក្រុមទាំងមូលបានធ្វើការរៀបចំយ៉ាងហ្មត់ចត់បំផុត។ រង្វាន់ជើងឯកគឺជាអំណោយដ៏អស្ចារ្យបំផុតដើម្បីបង្ហាញពីការដឹងគុណចំពោះអ្នកគាំទ្រវៀតណាម។
ការប្រកួតវគ្គផ្តាច់ព្រ័ត្រជើងទី១ នៃពានរង្វាន់ ASEAN Cup ២០២៦ រវាងថៃ និងវៀតណាម នឹងប្រព្រឹត្តទីនៅម៉ោង ៨:០០ យប់ថ្ងៃទី ២២ ដីហា នៅកីឡដ្ឋាន Rajamangala។ ជើងទីពីរនឹងប្រព្រឹត្តទៅនៅម៉ោង ៨:០០ យប់ ថ្ងៃទី ២៦ ខែសីហា នៅកីឡដ្ឋាន My Dinh ទីក្រុងហាណូយ៕
