កិច្ចប្រជុំកំពូលនេះមានការចូលរួមពីប្រមុខរដ្ឋ ថ្នាក់ដឹកនាំរដ្ឋាភិបាល តំណាងជាន់ខ្ពស់មកពីប្រទេសសមាជិក BRICS ប្រទេសដៃគូ ភ្ញៀវកិត្តិយស និងថ្នាក់ដឹកនាំនៃអង្គការអន្តរជាតិ។

ថ្លែងនៅក្នុងកិច្ចប្រជុំកំពូល លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានមានប្រសាសន៍ថា៖ វៀតណាមគាំទ្រ និងសង្ឃឹមថា BRICS នឹងសហការយ៉ាងជិតស្និទ្ធជាមួយយន្តការពហុភាគីក្នុងតំបន់ អន្តរតំបន់ និងសកល ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ ផ្តល់ឱកាសអភិវឌ្ឍន៍ស្មើភាព និងប្រកបដោយចីរភាពសម្រាប់ប្រទេសទាំងអស់; ពង្រិកតួនាទីធំជាងក្នុងការលើកកម្ពស់ការសន្ទនា និងកិច្ចសហប្រតិបត្តិការ កសាង និងពង្រឹងទំនុកចិត្ត រួមចំណែកក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមសកល និងលើកកម្ពស់កំណែទម្រង់ប្រព័ន្ធពហុភាគី ដើម្បីបំពេញផលប្រយោជន៍របស់ប្រទេសកំពុងអភិវឌ្ឍន៍។ លោកនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះអាទិភាពរបស់ BRICS គឺ "ភាពធន់ នវានុវត្តន៍ កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព" ក្នុងឆ្នាំ ២០២៦ ហើយស្នើឱ្យ BRICS ផ្លាស់ប្តូរពីការឆ្លើយតបទៅនឹងការប្រែប្រួលទៅជាការបង្កើនភាពធន់ ខ្លួនទីពឹងខ្លួននៃសេដ្ឋកិច្ច ទប់ស្កាត់វិបត្តិឱ្យបានឆាប់រហ័ស និងឆ្លើយតបយ៉ាងសកម្មទៅនឹងការប៉ះទង្គិច ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច ហិរញ្ញវត្ថុ និងបញ្ហាប្រឈមឆ្លងដែន។ ផ្លាស់ប្តូរពីការពង្រីកកិច្ចសហប្រតិបត្តិការទៅជាការបន្តជំរុញកំណើនប្រពៃណី ខណៈពេលដែលក្នុងពេលជាមួយគ្នានេះបង្កើតជំរុញកំណើនថ្មីបរិយាន័ន្ននិងប្រកបដោយ ចីរភាព។ ក្នុងពេលជាមួយគ្នានេះ ផ្លាស់ប្តូរឱកាសសម្រាប់កិច្ចសហប្រតិបត្តិការក្នុងវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ទៅជាកម្មវិធី និងគម្រោងជាក់ស្តែង ជាពិសេសនៅក្នុងវិស័យដែលមានផលប៉ះពាល់ខ្ពស់ ដូចជាបញ្ញាសិប្បនិម្មិត បច្ចេកវិទ្យាឌីជីថល កសិកម្មឆ្លាតវៃ និងថាមពលស្អាត។

លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា វៀតណាមត្រៀមខ្លួនរួចជាស្រេចដើម្បីរួមដំណើរជាមួយ BRICS ដោយស្មារតីទទួលខុសត្រូវ សុច្ឆន្ទៈ និងកិច្ចសហប្រតិបត្តិការជាក់ស្តែង ដើម្បីបង្កើតអនាគតសន្តិភាព វិបុលភាព ប្រកបដោយចីរភាពនិងបរិយាប័ន្ន សម្រាប់ប្រជាជាតិ និងប្រជាជនទាំងអស់។ នៅក្នុងសន្និសីទនេះ ថ្នាក់ដឹកនាំបានបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើសសរស្តម្ភសំខាន់ៗចំនួនបីគឺ សន្តិសុខនយោបាយ សេដ្ឋកិច្ច-ហិរញ្ញវត្ថុ វប្បធម៌-ការផ្លាស់ប្រជាជន ជំរុញសន្តិភាព និងកសាងសណ្តាប់ធ្នាប់អន្តរជាតិដែលមានលក្ខណៈតំណាងជាង និងសមធម៌ជាង; ឯកភាពគ្នាលើកកម្ពស់កិច្ច សហប្រតិបត្តិការពហុវិស័យក្នុងវិស័យពាណិជ្ជកម្ម វិនិយោគ ហិរញ្ញវត្ថុ កិច្ចការរូបិយវត្ថុ វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ សន្តិសុខថាមពល កសិកម្ម សន្តិសុខស្បៀង ការផ្លាស់ប្តូរថាមពលដោយយុត្តិធម៌ ការពារបរិស្ថាន សុខភាព និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន។

នៅព្រឹកនេះផងដែរ នៅខាងក្រៅកិច្ចប្រជុំកំពូល BRICS លើកទី១៨ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹង បានអញ្ជើញមានជំនួបខ្លីមួយជាមួយប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន នៃសហព័ន្ធរុស្ស៊ី៕