ការដំឡើងថ្នាក់នេះ រំពឹងថានឹងបង្កើនថានៈទីផ្សារភាគហ៊ុនវៀតណាមនៅក្នុងក្រសែភ្នែករបស់វិនិយោគិនបរទេស តាមនោះ បើកទូលាយលទ្ធភាពទាក់ទង់ផ្ទាល់នឹងដើមទុនវិនិ យោគអន្តរជាតិ និងបង្កើតឱកាសកាន់តែច្រើនសម្រាប់អាជីវកម្មក្នុងការរៃអង្គាសប្រាក់។
យោងតាមការប៉ាន់ប្រមាណថា ការដំឡើងចំណាត់ថ្នាក់នេះ អាចនាំមកនូវដើមទុន វិនិយោគអន្តរជាតិប្រមាណ ៣,៤ ពាន់លានដុល្លារអាមេរិកចូលទៅក្នុងភាគហ៊ុនវៀតណាម ដែលក្នុងនោះប្រហែល ១,៥ ពាន់លានដុល្លារអាមេរិកនឹងបានមកពីមូលនិធិវិនិយោគអកម្ម បន្ទាប់ពីវៀតណាមត្រូវបានបញ្ចូលជាផ្លូវការនៅក្នុងសន្ទស្សន៍ វិនិយោគស្តង់ដាររបស់ FTSE។ លោក ថៃ វ៉ាន់ ជ្វៀន អគ្គនាយកក្រុមហ៊ុនភាគហ៊ុន ថាញ់ ថាញ់ កយង នៅ បៀន ហ័រ បានចែករំលែកថា៖ “មូលនិធិវិនិយោគមិនត្រឹមតែចាប់អារម្មណ៍លើសូចនាករហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងលើការអភិវឌ្ឍប្រកបដោយចីរភាពផងដែរ ពីព្រោះនោះជាធាតុស្នូលសម្រាប់អាជីវកម្ម។ ពួកគេចាប់អារម្មណ៍លើអាជីវកម្មដែលអាចដំណើរការ ESG មានន័យថា រួមបញ្ចូលកត្តា និងស្តង់ដារបរិស្ថាន សង្គម និងអភិបាលកិច្ចនៅក្នុងដំណើរការប្រតិបត្តិការ។ នៅពេលដែលយើងមានអាជីវកម្មដែលបានអនុវត្ត និងអនុវត្តតាមបានល្អ ពូលគេនឹងចាប់អារម្មណ៍ ហើយវិនិយោគកាន់តែប្រសើរជាង”។
ការធ្វើឱ្យប្រសើរឡើងទៅជាក្រុមទីផ្សារដែលកំពុងរីកចម្រើនអាចពង្រីកកម្រិតនៃការចាប់អារម្មណ៍របស់មូលនិធិអន្តរជាតិ និងវិនិយោគិននៅក្នុងទីផ្សារវៀតណាម។ ទោះជាយ៉ាងណាក៏ដោយ ក្រៅពីសក្តានុពលក្នុងការទាក់ទាញដើមទុន ដំណើរការដំឡើងចំណាត់ថ្នាក់ក៏តម្រូវឱ្យមានការកែលម្អបន្ថែមទៀតនៃយន្តការប្រតិបត្តិការ បង្កើនគុណភាពនៃការប្រកាសព័ត៌មាន និងបង្កើនការការពារវិនិយោគិនផងដែរ៕
