វៀតណាមវាយតំលៃខ្ពស់សកម្មភាពរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ

(VOV)_នារសៀលថ្ងៃទី១៤តុលា នៅទីក្រុងហាណូយ ឧត្តមសេនីយ៍ឯក Vo Van Tuan
អគ្គសេនាធិការរង កងទ័ពប្រជាជនវៀតណាម និងជាអនុប្រធាន​គណៈ​កម្មាធិការ
បញ្ជាណែនាំ ក្រសួងការពារប្រទេស ទទួលបន្ទុកសកម្មភាពចូល​រួមរក្សាសន្តិភាពរបស់
អង្គការសហប្រជាជាតិ ជួបសន្ទនាជាមួយក្រុមហ្វឹកហាត់​ចល័ត អង្គការសហប្រជាជាតិ
ដឹកនាំដោយវរសេនីយ៍ទោ Adil Fichtali នាយក​កម្មវិធីហ្វឹកហាត់អង្គការសហប្រជាជាតិ
ដែលកំពុងមានដំណើរបំពេញទស្សនកិច្ចនៅវៀតណាម។ នៅទីនេះ ឧត្តមសេនីយ៍ឯក
Vo Van Tuan បានអះអាងថា៖​វៀតណាមវាយតំលៃខ្ពស់តួនាទី សកម្មភាពរក្សាសន្តិភាព
របស់អង្គការសហប្រជាជាតិ ក្នុងការងាររក្សាសន្តិភាព សន្តិសុខអន្តរជាតិ រួមចំណែក
ដោះស្រាយជំលោះដោយសន្តិវិធី។​ វរសេនីយ៍ទោ Adil Fichtali អះអាងថា៖នឹងខំប្រឹងប្រែង
អស់​ពីកម្លាំងកាយចិត្ត ដើម្បីរួមសហការជាមួយវៀតណាម កសាងកងកម្លាំងរក្សា​សន្តិ
ភាពរបស់អង្គការសហប្រជាជាតិ បំពេញល្អរាល់ភារកិច្ចដែលបានដាក់ចេញ៕