លោក Rustam Minnikhanov ប្រមុខសាធារណរដ្ឋតាតាស្ថាន បានសង្កត់ធ្ងន់ថា តាតាស្ថានមានឧស្សាហកម្ម​មុខព្រួញដូចជា ការផលិតរថយន្ត Kamaz សារធាតុគីមី យន្តហោះស៊ីវិល ប្រេងឥន្ធនៈ វាយនភណ្ឌ និងគ្រឿង​ឈើ។ តាតាស្ថាន​ក៏ផ្តោតសំខាន់​លើការអភិវឌ្ឍសហគ្រាសធុនតូចនិងមធ្យម និងមណ្ឌលឧស្សាហកម្ម​ក្នុងវិស័យបច្ចេកវិទ្យាព័ត៌មានផងដែរ។ តាតាស្ថានមាន​បំណង​ចង់បង្កើតទំនាក់ទំនងជាមួយ​មូលដ្ឋាននានារបស់វៀតណាម មិនត្រឹមតែ​ឧទ្ទេសនាមគំរូអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងត​ភ្ជាប់​អាជីវកម្មដើម្បីស្វែងរកឱកាសសហប្រតិបត្តិការទៀត​ផង។

រីឯខ្លួន​វិញ លោកនាយករដ្ឋមន្ត្រី ឡេ មិញហ៊ឹងបានថ្លែងថា វៀតណាមយក​ចិត្ត​ទុក​ដាក់លើ​កិច្ច​សហប្រតិបត្តិការជាមួយសហគ្រាសឧស្សាហកម្មនៃសាធារណរដ្ឋតាតាស្ថាន ហើយរដ្ឋាភិបាលវៀតណាមប្តេជ្ញាបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់​សហគ្រាសរុស្ស៊ី រួមទាំងសហគ្រាសមកពីតាតាស្ថាន ដើម្បីធ្វើ​អាជីវកម្មរយៈពេលវែង ប្រកប​ដោយស្ថិរភាពនៅវៀតណាម​​។ លោក បានសម្តែងក្តីសង្ឃឹមថា នាពេលអនាគតដ៏ខ្លីខាងមុខនេះ សាធារណរដ្ឋតាតាស្ថាននឹងរកឃើញ​មូលដ្ឋាន​នៅវៀតណាមដែល​សមស្របដើម្បីបង្កើតទំនាក់ទំនងសហប្រតិបត្តិការ។ លោកនាយករដ្ឋមន្ត្រីក៏បានលើកទឹកចិត្ត​ក្រុមហ៊ុនអាកាសចរណ៍មកពីប្រទេសទាំងពីរឱ្យពិចារណាអភិវឌ្ឍផ្លូវហោះហើរពាណិជ្ជកម្មបន្ថែមទៀតដែលភ្ជាប់កាហ្សានជាមួយរដ្ឋធានីហា​ណូយ៕