សម្រាប់យុវជនដែលរស់នៅនិងសិក្សានៅក្រៅប្រទេស ដំណើរនេះគឺជាឱកាសមួយដើម្បីស្វែងយល់ប្រវត្តិសាស្ត្រ និងប្រពៃណី​នៃមាតុភូមិតាមរយៈរឿងរ៉ាវ និងសកម្មភាពជាក់ស្តែង។ ប្អូន ដាំង ទូក្វិញ ប្រធានសមាគមយុវជននិងនិស្សិតវៀតណាម​នៅប្រទេសជប៉ុន (VYSA) បាន​ឱ្យដឹងថា៖ ​«ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះយុទ្ធជនកងទ័ព ដែលទោះបីជាមា​នអា​កាសធាតុ​ក្តៅក៏ដោយ នៅតែខិតខំស្វែងរកអដ្ឋិ​ធាតុយុទ្ធជនពលី​ជានិច្ច​។ រូបខ្ញុំ​ជា​និ​ស្សិត​ដែល​សិក្សា​នៅ​បរទេស ដូចជាមិត្តដទៃទៀត​​​ដែលកំពុងសិក្សា រស់នៅនិងតាំងទីលំនៅនៅបរទេស យើង​ខ្ញុំតែ​ង​តែមានសេចក្តីស្រឡាញ់យ៉ាងជ្រាលជ្រៅចំពោះ​មា​តុ​ភូមិ និង​មានការ​ដឹងគុណចំពោះបុព្វបុរសរបស់យើង។

លើសពីនេះ យុវជនវៀតណាមនៅបរទេសក៏បានជួបប្រាសករ័យជាមួយសមាជិកនៃក្លឹបប្រព័ន្ធផ្សព្វផ្សាយអំពីការ​​តស៊ូរបស់​ទីក្រុងហូជីមិញ ដោយស្តាប់រឿងរ៉ាវអំពីសម័យ​សង្គ្រាម ការលះបង់ និងស្មារតីជំនះលើ​ការលំបាករបស់ជំនាន់មុនៗ៕