យុវជនរាប់សែននាក់ចូលរួមយុទ្ធនាការរដូវក្តៅបៃតង២០១៦នៅទីក្រុងហូជីមិញ

(VOV)_នាព្រឹកថ្ងៃទី១០ កក្កដា នៅទីក្រុងហូជីមិញ (ភាគខាងត្បូងវៀត​ណាម)
បានប្រារព្វឡើងពិធីសណ្ឋារកិច្ចជូនដំណើរយុទ្ធជនចូលរួមយុទ្ធនាការរដូវក្តៅបៃតង
២០១៦។ ឆ្នាំនេះ បណ្ដាយុវជនស្ម័គ្រចិត្តនឹងបំពេញបេសកកម្មនៅស្រុក ខ័ណ្ឌចំនួន២៤
នៅទីក្រុងហូជីមិញនិង ស្រុកកោះ Tho Chu ខេត្ត Kien Giang និងប្រទេសឡាវ ដូចជា
៖​កសាងនិងជួសជុលស្បានចំនួន១០ ជួសជុលនិងធ្វើថ្មី​ប្រព័ន្ធអគ្គិសនីសំរាប់គ្រួសារក្រី
ក្រចំនួន៥០០គ្រួ ពិនិត្យសុខភាពនិងផ្តល់ថ្នាំដោយឥតគិតថ្លៃសំរាប់មនុស្សជាងប្រាំ
ពាន់នាក់…លៗ លោក Pham Hong Son ប្រធានសម្ព័ន្ធសមាគមយុវជនទីក្រុងហូជី
មិញ បានអោយដឹងថា៖

“ ខ្លឹមសារមួយក្នុងចំណោមខ្លឹមសារសំខាន់ៗដែលបានយើងខ្ញុំយកចិត្តទុក​ដាក់
នោះគឺបញ្ហាសុវត្ថិភាពសំរាប់យុវជនស្ម័គ្រចិត្ត យើងខ្ញុំបានត្រៀមរៀបចំយ៉ាងម៉ត់ចត់
ពីការហ្វឹកហាត់ដល់ការងារអនុវត្តជាក់ស្ដែង៕”