ប្រធានរដ្ឋសភាវៀត​ណាម លោកស្រី Nguyen Thi Kim Ngan បានជួបប្រាស្រ័យជាមួយដំណាងចំនួន​៤៤៥រូបចូលរួម

(VOV)_នាព្រឹកថ្ងៃទី២៨សីហា នៅទីក្រុងហាណូយប្រធានរដ្ឋសភាវៀត​ណាម
លោកស្រី Nguyen Thi Kim Ngan បានជួបប្រាស្រ័យជាមួយដំណាងចំនួន​៤៤៥រូបចូលរួម មហាសន្និបាតយុវជនឆ្នើម ធ្វើតាមគំរូលោកប្រធានហូជីមិញ ​លើកទី៤ ឆ្នាំ ២០១៦។
ថ្លែងមតិនៅទីនេះ ប្រធានរដ្ឋសភា ​លោកស្រី Nguyen Thi Kim Ngan បានស្នើអោយ
យុវជនត្រូវបន្តខំប្រឹងប្រែងសិក្សារៀនសូត្រ​ ធ្វើពលកម្ម ​ហាត់ពត់លត់ដំឈានទៅមុខ។
ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានអោយដឹងថែមទៀតថា៖

“ ដំណាងចំនួន៤៤៥រូប ចូលរួមមហាសន្និបាតលើកនេះ ជាបណ្ដាគំរូល្អ ក្នុងការ
សិក្ខានិងធ្វើតាមគំរូសិលធម៌លោកប្រធានហូជីមិញ មានការរួមវិភាគទាន​ច្រើន ក្នុង
ការងារសម្ព័ន្ធសមាគមយុវជន និងចលនរយុវជន កុមារជំទង់ និងមានការជះឥទ្ធិ
ពលសកម្មក្នុងសង្គម។ បណ្ដាគំរូក្នុងមហាសន្និបាតនឹងបន្តរីករាលដាល់ បង្កើតឡើង
គំរូផ្សេងៗទៀតក្នុងទូទាំងប្រទេស៕”