យោងតាមលោកនាយឧត្តមសេនីយ៍ ការកសាងច្បាប់នេះ​គឺជាតម្រូវការបន្ទាន់មួយ ដើម្បីធ្វើស្ថាប័នភាវូបនីយកម្ម​នូវគោលជំហររបស់បក្សកុម្មុយនិស្តវៀតណាម ស្តីពីការការពារមាតុភូមិតាំងពីដំបូងទី និងពីចម្ងាយ អភិវឌ្ឍន៍​វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ ម្ចាស់ការធ្វើសមាហរណកម្មអន្តរជាតិ និងបំពេញកាតព្វកិច្ចរបស់វៀតណាម ក្រោមសន្ធិសញ្ញាអន្តរជាតិ ស្តីពីការបង្ការទប់ស្កាត់នឹងការរីកសាយភាយអាវុធប្រល័យលោក​។

សេចក្តីព្រាងច្បាប់នេះក៏សំដៅបំពេញតាមស្តង់ដារអន្តរជាតិ ស្តីពីការដាក់ទណ្ឌកម្មហិរញ្ញវត្ថុមាន​គោលដៅ ការបង្កកទ្រព្យសម្បត្តិ និងការទប់ស្កាត់ការផ្គត់ផ្គង់មូលនិធី ទ្រព្យសម្បត្តិ និងសេវាកម្មហិរញ្ញវត្ថុដល់អង្គការ និងបុគ្គលដែលបានកំណត់។ យោងតាមរដ្ឋាភិបាល តម្រូវការទាំងនេះប៉ះពាល់ដោយផ្ទាល់ដល់ពាណិជ្ជកម្ម ការវិនិយោគ និងការទូទាត់អន្តរជាតិ ក៏ដូចជាកិត្យានុភាពនៃប្រព័ន្ធហិរញ្ញវត្ថុ និងបរិស្ថានផ្នែក​ច្បាប់របស់វៀតណាមផងដែរ។

វិសាលភាពនៃសេចក្តីព្រាង​ច្បាប់នេះ មិនកំណត់នៅត្រឹមអាវុធ និងសម្ភារៈយោធា​ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងពង្រីកដល់ទំនិញ សម្ភារៈ ឧបករណ៍ កម្មវិធី បច្ចេកវិទ្យា សេវាកម្ម និងសកម្មភាពដែលអាចត្រូវបាន​កេងប្រវ័ញ្ចដើម្បីអភិវឌ្ឍន៍ ឬរីកសាយភាយអាវុធប្រល័យ​លោក​ផងដែរ។

សេចក្តីព្រាងច្បាប់ស្តីពីការមិន​រីកសាយភាយអាវុធប្រល័យលោក ​​នឹងត្រូវបានដាក់ជូនរដ្ឋសភានៅ​ក្នុងសម័យប្រជុំវិសាមញ្ញនៅខែសីហាខាងមុខ​នេះ​៕