គោលដៅដែលបានដាក់​ចេញនៃខែកំពូលគឺ ១០០% នៃទូកនេសាទដែលមានលក្ខណគ្រប់គ្រាន់​សម្រាប់ប្រតិបត្តិការ ត្រូវតែរក្សាការតភ្ជាប់ប្រព័ន្ធតាមដានដំណើរ (VMS) និងរាយការណ៍នៅលើប្រព័ន្ធតាមដានប្រភពដើមអេឡិចត្រូនិក; មិនទុក​ឱ្យ​កើតមាន​ករណីដែលទូកនេសាទរំលោភបំពាន​លើ​ដែនទឹកបរទេសឡើយ; ដោះស្រាយឱ្យបានដាច់ខាត់នូវករណីរំលោភបំពានដែលនៅសេសសល់។​​

បណ្តាខេត្ត​ក្រុងដូចជា យ៉ាឡាយ ហ៊ុងអៀន និញប៊ិញ ក្រុងក្វាងនិញ ក្រុងដាណាំង ដុងថាប ក្វាងទ្រី ហៃផុង កឹនថើ... ទទួលបានពិន្ទុខ្ពស់បំផុត ​បើតាមការ​វាយតម្លៃការ​បំពេញភារកិច្ច​ដោយខ្លួន​ឯង​។ លទ្ធផលពីខែកំពូលនេះ នឹងត្រូវបានចងក្រងដោយក្រសួងកសិកម្ម និងបរិស្ថាន ហើយរាយការណ៍​ជូនគណៈកម្មការអឺរ៉ុប (EC) មុនថ្ងៃទី១ ខែតុលា។ នេះជាមូលដ្ឋាន​គ្រឹះសម្រាប់ការត្រួតពិនិត្យ EC លើក​បន្ទាប់។ លោក វ៉ វ៉ាន់ ហ៊ឹង អនុរដ្ឋមន្ត្រីក្រសួង​កសិកម្ម និងបរិស្ថាន បានសង្កត់ធ្ងន់ថា៖

«ការប្តេជ្ញាចិត្តនយោបាយខ្ពស់បំផុតគឺដកកាតលឿងនៅឆ្នាំ ២០២៦។ ដូច្នេះ ខែកំពូល​នេះគឺមាន​អត្ថន័យសម្រាប់ការផ្ទៀងផ្ទាត់ និងពិនិត្យឡើងវិញនូវបរិមាណការងារ និងបង្រួបបង្រួមសំណុំឯកសារ។ យើងសម្រេចបានលទ្ធផលវិជ្ជមានជាច្រើន ដូចជា៖ការផ្ដាច់សញ្ញានៃ​ប្រព័ន្ធតាមដានដំណើរ (VMS) បានថយចុះ ៥០% បើប្រៀបធៀបនឹងខែមុន; ចំនួនទូកនេសាទចូលចតបានកើនឡើងទ្វេដង; ចំនួននាវាឆ្លងដែនដែនទឹក និងរំលោភដែនទឹកបរទេសបានថយចុះគួរឱ្យកត់សម្គាល់ ដោយបានថយចុះជាង ៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន»៕​