ព្រឹត្តិការណ៍នេះមានគោលបំណងតភ្ជាប់ធនធាន ជំរុញកិច្ចសហប្រតិបត្តិការ និងស្វែងរកកម្លាំងជំរុញកំណើនថ្មីនៅក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកដែលកំពុងមានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស។

នៅចំពោះមុខវេទិកានេះ ការងារព៏ត៌មានកិច្ចការបរទេស និងផ្សព្វផ្សាយសម្រាប់ព្រឹត្តិការណ៍នេះ បានគ្រប់ដណ្តប់លើទូទាំងបណ្តាញទាំងជាតិ និងអន្តរជាតិ។ សកម្មភាពទាំងនេះមិនត្រឹមតែផ្តល់ព័ត៌មានអំពីវេទិកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្ហាញពីសក្តានុពល និងតួនាទីតភ្ជាប់របស់ទីក្រុងហូជីមិញនៅក្នុងបរិបទនៃសេដ្ឋកិច្ចពិភពលោកដែលបង្កើតប៉ូលកំណើនថ្មី។

ដូច្នេះហើយ ក្នុងរយៈពេលចុងសប្តាហ៍ (ថ្ងៃទី ២៤-២៥ ខែតុលា) សារនិងរូបភាពអំពីវេទិកាសេដ្ឋកិច្ចសរទៈរដូវឆ្នាំ ២០២៦ ដែលជាព្រឹត្តិការណ៍សេដ្ឋកិច្ចបរទេសទ្រង់ទ្រាយអន្តរជាតិរបស់ទីក្រុងហូជីមិញ ត្រូវបានបង្ហាញយ៉ាងលេចធ្លោនៅលើអេក្រង់អេឡិចត្រូនិចទ្រង់ទ្រាយធំ តាមបណ្តោយផ្លូវថ្មើរជើង Myeongdong ជាមជ្ឈមណ្ឌលនៃទីក្រុងសេអ៊ូល។ ជាមួយនឹងការជ្រើសរើស Myeongdong ដែលជាទីតាំងដ៏ល្បីល្បាញមួយដែលទាក់ទាញភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ និងប្រជាជនកូរ៉េខាងត្បូងមួយចំនួនធំ ទីក្រុងហូជីមិញមិនត្រឹមតែបានពង្រីកវិសាលភាពសាធារណៈរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបញ្ជាក់ពីជំហរសកម្ម និងស្វាហាប់របស់ខ្លួន ដោយត្រៀមខ្លួនជាស្រេចបើកទូលាយកិច្ចសហប្រតិបត្តិការសកលផងដែរ។ សកម្មភាពផ្សព្វផ្សាយ AEF ២០២៦ ក៏ត្រូវបានផ្សព្វផ្សាយនៅលើប៉ូស្តិ៍ CNN (សហរដ្ឋអាមេរិក) ដែលរួមចំណែកដល់ការឧទ្ទេសនាមអំពីទីក្រុងហូជីមិញជាគោល ដៅស្វាហាប់ និងបើកចំហដែលមានសមត្ថភាពតភ្ជាប់លំហូរមូលធន បច្ចេកវិទ្យា និងឱកាសសហប្រតិបត្តិការសកល។

រួមជាមួយគ្នានេះ ប៉ុស្តិ៍ផ្សព្វផ្សាយកិច្ចការបរទេស (VOV5 – វិទ្យុសំឡេងវៀតណាម) ក៏បានផ្សាយព័ត៌មាន និងអត្ថបទអំពីវេទិកាជាភាសាវៀតណាម និងភាសាចំនួន ១២ ផ្សេងទៀត ដើម្បីផ្សព្វផ្សាយព័ត៌មានដល់សហគមន៍ជនវៀតណាមនៅបរទេស និងមិត្តភក្តិអន្តរជាតិនៅក្នុងប្រទេស និងតំបន់ដែនដីជាង ៧០។

រួមជាមួយនឹងការផ្សព្វផ្សាយព័ត៌មាន ការផ្សព្វផ្សាយពាណិជ្ជសញ្ញា AEF ២០២៦ ត្រូវបានអនុវត្តនៅលើផ្ទាំងប៉ាណូ បដា និងអេក្រង់ LED នៅអាកាសយានដ្ឋានអន្តរជាតិ ទិន សើន ញិត ផ្សារទំនើប…។

ការរួមបញ្ចូលគ្នានូវវិធីសាស្រ្តទំនាក់ទំនងផ្សេងៗជួយបង្កើនភាពមើលឃើញនៃព្រឹត្តិការណ៍នៅក្នុងតំបន់ទីក្រុង ខណៈពេលដែលបង្កើតភាពស៊ីសង្វាក់គ្នារវាងព័ត៌មាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយ វេទិកាឌីជីថល និងសកម្មភាពផ្សព្វផ្សាយដោយផ្ទាល់។

ដោយមានការចូលរួមពីភ្នាក់ងារសារព័ត៌មានក្នុងស្រុក និងអន្តរជាតិ និងបណ្តាញប្រព័ន្ធផ្សព្វផ្សាយជាច្រើន យុទ្ធនាការផ្សព្វផ្សាយ AEF ២០២៦ មានគោលបំណងមិនត្រឹមតែផ្តល់ព័ត៌មានទាន់ពេលវេលា អំពីកម្មវិធីវេទិកាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងឧទ្ទេសនាមអំពីបរិយាកាសសហការ សក្តានុពលអភិវឌ្ឍន៍ និងតួនាទីតភ្ជាប់របស់ទីក្រុងហូជីមិញនៅក្នុងបរិបទសេដ្ឋកិច្ចពិភពលោកដែលបង្កើតជាប៉ូលកំណើនថ្មី៕