មនុស្សដែលមានទេពកោសល្យគឺជាធនធានយុទ្ធសាស្ត្រពិសេសរបស់ប្រទេសជាតិ។ ការអភិវឌ្ឍ ការទាក់ទាញ និងការប្រើប្រាស់មនុស្សមានទេពកោសល្យ ត្រូវតែដាក់នៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិទាំងមូល ដោយយកផលប្រយោជន៍ជាតិនិងប្រជាជាតិ និងតម្រូវការអនុវត្តន៍ភារកិច្ចយុទ្ធសាស្ត្រជាទិសដៅខ្ពស់បំផុត ព្រមទាំងស្រាវជ្រាវចេញផ្សាយ "ទិដ្ឋាការសម្រាប់ជនវៀតណាមមានទេពកោសល្យ"។ នេះគឺជាការដឹកនាំរបស់អគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាមលោក តូ ឡឹម នៅក្នុងជំនួបធ្វើការជាមួយគណៈកម្មាធិការបក្សរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធលើយុទ្ធសាស្ត្រជាតិសម្រាប់ការទាក់ទាញ ការប្រើប្រាស់ និងការអភិវឌ្ឍមនុស្សមានទេពកោសល្យក្នុងវិស័យ ផ្នែកសំខាន់ៗ ដែលបម្រើដល់ការអភិវឌ្ឍយ៉ាងឆាប់រហ័ស និងប្រកបដោយចីរភាពនៅក្នុងយុគសម័យថ្មី ដែលធ្វើឡើងនាព្រឹកថ្ងៃទី ២៤ ខែសីហា នៅទីក្រុងហាណូយ។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានសង្កត់ធ្ងន់ថា ការទាក់ទាញមនុស្សមានទេពកោសល្យត្រូវតែផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់ និងការប្រគល់ភារកិច្ចជាក់លាក់; ស្រាវជ្រាវនិងស្នើឱ្យលុបបំបាត់ឧបសគ្គក្នុងការតែងតាំងតំណែងគ្រប់គ្រងសម្រាប់អ្នកដែលមានទេពកោសល្យ។ ការប្រើប្រាស់មនុស្សមានទេពកោសល្យត្រូវតែដើរទន្ទឹមគ្នាជាមួយនឹងសីលធម៌ សុចរិតភាព ការទទួលខុសត្រូវ និងស្មារតីលះបង់។ ប្រភពទេពកោសល្យប្រកបដោយចីរភាពបំផុត នៅតែត្រូវបានបង្កើតឡើងពីជនជាតិវៀតណាមខ្លួនឯង។
លោកអគ្គលេខាបក្ស ប្រធានរដ្ឋ បានតម្រូវឲ្យប្រើប្រាស់មនុស្សមានទេពកោសល្យ ដោយភ្ជាប់នឹងភារកិច្ច សិទ្ធិ ធនធាន និងការទទួលខុសត្រូវចំពោះលទ្ធផល; ក្នុងពេលជាមួយគ្នានេះ កសាងយន្តការដែលមានសមត្ថភាពប្រកួតប្រជែងពិតប្រាកដសម្រាប់ទាក់ទាញទេពកោសល្យអន្តរជាតិផងដែរ។
“ត្រូវតែកសាងយន្តការទាក់ទាញទេពកោសល្យអន្តរជាតិ ដែលមានសមត្ថភាពប្រកួតប្រជែងពិតប្រាកដ។ ស្រាវជ្រាវចេញផ្សាយ "ទិដ្ឋាការសម្រាប់ជនវៀតណាមដែលមានទេពកោសល្យ" អមដោយដំណើរការបញ្ជរតែមួយ មានតម្លាភាព ជាមួយនឹងកាលកំណត់ច្បាស់លាស់សម្រាប់ការដោយដោះស្រាយនីតិវិធី គោលនយោបាយទាំងអស់ទាក់ទងនឹងប្រាក់ខែ ការស្នាក់នៅ កម្លាំងពលកម្ម ពន្ធ លំនៅដ្ឋាន ការថែទាំសុខភាព ការអប់រំ និងការទទួលស្គាល់សមត្ថភាពសម្រាប់អ្នកដែលមានទេពកោសល្យ និងក្រុមគ្រួសាររបស់ពួកគេ។ អនុវត្តន៍លក្ខណៈវិនិច្ឆ័យចម្រុះ ដោយផ្អែកលើគម្រោង ផលិតផល សមត្ថភាពគ្រប់គ្រង សមិទ្ធផលវិជ្ជាជីវៈ និងការចូលរួមចំណែកជាក់ស្តែង។ បណ្ដាស្ថាប័នតំណាងវៀតណាមនៅបរទេស ត្រូវតែកសាងបណ្តាញ ស្វែងរក និងតភ្ជាប់ទំនាក់ទំនងជាមួយអ្នកជំនាញក្នុងវិស័យដែលប្រទេសជាតិកំពុងត្រូវការ។ ផ្ដល់ប្ដូរយ៉ាងខ្លាំង ពី "ការទាក់ទាញឲ្យវិលត្រឡប់មកប្រទេសវិញ" ទៅជា "ការកៀរគរបញ្ញាវៀតណាមលើទូទាំងពិភពលោកនិងមនុស្សមានទេពកោសល្យអន្តរជាតិ"៕
