នេះគឺជាការវាយតម្លៃរបស់អ្នកជំនាញ Tsuda Kenji និពន្ធនាយកនៃ News & Chips និងជាអ្នកកាសែតបច្ចេកវិទ្យាដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការតាមដានឧស្សាហកម្មបន្ទះឈីបជប៉ុន និងសកល ទាក់ទងនឹងយុទ្ធសាស្ត្របន្ទះឈីបស៊ីមីកុងដុកទ័ររបស់ជប៉ុន និងការផ្តល់យោបល់សម្រាប់វៀតណាម។
លោក Tsuda Kenji ជឿជាក់ថា ឧស្សាហកម្មបន្ទះឈីបស៊ីមីកុងដុកទ័រ រួមមានដំណាក់កាលជាច្រើន ចាប់ពីការរចនានិងការផលិត រហូតដល់ការវេចខ្ចប់ និងការធ្វើតេស្ត។ ជាមួយនឹងស្ថានភាពបច្ចុប្បន្ន វៀតណាមគួរតែផ្តោតការយកចិត្តទុកដាក់ជាមុនលើវិស័យដែលមានសក្តានុពលសម្រាប់គុណសម្បត្តិប្រកួតប្រជែង ជាពិសេសការផលិតនិងការវេចខ្ចប់បន្ទះ ឈីប។ លោក Tsuda វាយតម្លៃថា វៀតណាមមានលក្ខខណ្ឌអំណោយផលសម្រាប់ការអភិវឌ្ឍផលិតកម្មស៊ីមីកុងដុកទ័រ រួមទាំងបរិយាកាសផលិតកម្មដែលមានតម្រូវការអនាម័យខ្ពស់។
អ្នកជំនាញជប៉ុនរូបនេះបានផ្តល់អនុសាសន៍ថា ប្រទេសវៀតណាមគួរតែបង្កើតផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍មួយជំហានម្តងៗ ដោយផ្តោតលើការផលិត និងការវេចខ្ចប់ ខណៈពេលដែលកំពុងអភិវឌ្ឍសមត្ថភាពក្នុងការរចនាស៊ីមីកុងដុកទ័រ ការធ្វើតេស្ត សម្ភារៈបន្ទះឈីបក្នុងពេលដំណាលគ្នា។ នេះត្រូវបានមើលឃើញថា ជាទិសដៅមួយដែលនឹងជួយប្រទេស វៀតណាមលើកកំពស់ឋានៈនៅក្នុងខ្សែសង្វាក់ផ្គត់ផ្គង់ស៊ីមីកុងដុកទ័រសកល៕
