កេរ្តិ៍ដំណែល Van Mieu – Quoc Tu Giam នៅក្នុងប៉ុន្មានថ្ងៃដើមឆ្នាំថ្មី មានភាពរស់រវើកខុសពីថ្ងៃធម្មតា ដោយការតាំងពិព័រណ៍ក្រោមប្រធានបទ «សេះត្រឡប់មកក្រុងវិញ»។
នៅក្នុងស្មារតីនិងវប្បធម៌វៀតណាម សេះគឺជានិមិត្តរូបនៃកម្លាំង ភាពស្មោះត្រង់ ភាពស្វិតស្វាញ និងស្មារតីឈានទៅមុខដោយឥតឈប់ឈរ។ «សេះវិលត្រឡប់មកក្រុងវិញ» ឧទ្ទេសនាមស្នាដៃនានារបស់អ្នកស្រាវជ្រាវវប្បធម៌ Tay Nguyen លោក Dang Minh tam វិចិត្រករ Le Huy និងក្រុម Lamphong Studio ដូចការស្វាគមន៍ឆ្នាំ មមី អដ្ឋស័ក ដ៏ពោរពេញទៅដោយសេចក្តីប្រាថ្នា។
ដោយគ្មានភាពឆើតឆាយ ឬភាពស្មុគស្មាញនោះទេ រូបចម្លាក់សេះហាក់ដូចជាទើបតែលេចចេញពីជីវិតនៅតំបន់ព្រៃភ្នំ ជាមួយនឹងសម្រស់ដ៏បរិសុទ្ធនិងសាមញ្ញ។
ស្នាដៃរបស់អ្នកស្រាវជ្រាវ Dang Minh Tam បានពិរពណ៌នាយ៉ាងច្បាស់អំពីតួនាទីរបស់សេះនៅក្នុងវប្បធម៌ Tay Nguyen៖ ជាមិត្តរួមដំណើរ រហូតដល់សត្វសក្តសិទ្ធក្នុងពិធីសាសនា និងជាចំណែកដែលមិនអាចខ្វះបាននៅក្នុងការចងចាំវប្បធម៌របស់សហគមន៍។
ក៏ត្រូវបានបង្ហាញនៅក្នុងការតាំងពិព័រណ៍ "សេះវិលត្រឡប់មកក្រុងវិញ" ផងដែរ គឺស្នាដៃសេះម្រ័ក្សខ្មុគរបស់វិចិត្រករ Le Huy និងក្រុម Lamphong Studio។
ក្រោមបាតដៃរបស់ក្រុមសិប្បករ និងវិចិត្រករ ទស្សនៈលើសត្វតំណាងនៃឆ្នាំថ្មីនេះ មិនត្រឹមតែជាស្វាគមន៍និទាឃរដូវថ្មីប៉ុណ្ណោះទេ ថែមទាំងក៏ជាការតភ្ជាប់ដ៏ប្រណិតរវាងសោភ័ណភាពទំនើប និងតម្លៃប្រពៃណីទៀតផង។
សេះដែលត្រូវបានធ្វើឡើងដោយសម្ភារៈម្រ័ក្សខ្មុគ បានឆ្លុះបញ្ចាំងពន្លឺព្រះអាទិត្យដ៏គួរឲ្យចាប់អារម្មណ៍។
ដោយគ្មានស្នាមក្រចកសេះ ឬសំឡេងសេះស្រែកនោះឡើយ ការតាំងពិព័រណ៍ «សេះត្រឡប់មកក្រុងវិញ» បាននាំរូបភាពសត្វសេះ - ជានិមិត្តរូបនៃកម្លាំងស្វិតស្វាញ សេចក្តីប្រាថ្នា និងដំណើរ - ចាកចេញពីការចងចាំ ដើម្បីចូលទៅក្នុងជីវភាពសម័យ ទំនើប។
ការតាំងពិព័រណ៍នេះបានទាក់ទាញអ្នកទស្សនាក្នុងស្រុក និងអន្តរជាតិជាច្រើន។
ឆ្នាំមមី អដ្ឋស័ក ២០២៦ បានគោះទ្វារ ដោយនាំមកនូវនិមិត្តរូបនៃភាពស្វិតស្វាញនិងភាពជោគជ័យ។ ការតាំងពិព័រណ៍ "សេះវិលត្រឡប់មកក្រុងវិញ" នឹងបើកទ្វាររហូតដល់ដំណាច់ខែមីនា ឆ្នាំ ២០២៦ នៅឯតំបន់កេរ្តិ៍ដំណែល Van Mieu – Quoc Tu Giam។