|
រដូវផ្កាម្ជុលព្រៃរីកស្គុះស្គាយនៅខេត្ត Gia Lai |
នៅក្នុងខែមីនា តំបន់ស្ទឹង Ta Ma (ឃុំ Vinh Thinh ខេត្ត Gia Lai) បានផ្លាស់ប្តូររូបរាងថ្មី ជាមួយនឹងពណ៌ក្រហមនៃផ្កាម្ជុលព្រៃ។ |
ឆ្នាំនេះ ផ្កាម្ជុលព្រៃនៅតំបន់ស្ទឹង Ta Ma បានរីកមុនរដូវកាល។ ចង្កោមផ្កាពណ៌ក្រហមរាប់ពាន់ ហាក់ដូចជាត្រូវបានធម្មជាតិ ប៉ាក់ឌិនយ៉ាងប៉ិនប្រសប់ទៅលើផ្ទាំងគំនូរនៃទេសភាពព្រៃភ្នំ។ |
ផ្កាម្ជុលព្រៃនៅខេត្ត Gia Lai ឬត្រូវបានហៅថា ជាផ្កាម្ជុលទឹក មានសម្រស់ធម្មជាតិដ៏អស្ចារ្យ ដែលបង្កើតជាចំណុចលេចធ្លោសម្រាប់ទាក់ទាញភ្ញៀវទេសចរ និងអ្នកស្រុកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ |
ផ្កាម្ជុលព្រៃនៅទីនេះ មិនមែនជាដើមឈើតូច ដូចផ្កាម្ជុលធម្មតាទេ ប៉ុន្តែជាប្រភេទដើមឈើបុរាណធំៗ និងមានមែកឈើធំទូលាយ។ នៅដើមខែមីនា ត្រឹមតែប៉ុន្មានថ្ងៃដែលមានពន្លឺថ្ងៃ ពន្លកផ្កាតូចៗបានរីកស្គុះស្គាយយ៉ាងខ្លាំងហើយ។ |
មកដល់ស្ទឹង Ta Ma នាពេលព្រឹកព្រលឹម នៅពេលដែលកាំរស្មីព្រះអាទិត្យដំបូងបានចាក់ចូលតាមចន្លោះស្លឹកឈើ ចង្កោមផ្កាពណ៌ក្រហមបានបន្លឺឡើង បង្កើតបានជាទេសភាពដ៏ស្រស់ស្អាត ជាទីមនោរម្យ។ |
ចង្កោមផ្កាម្ជុលព្រៃនៅ Vinh Thinh បានដុះក្រាស់ឃ្មឹក ជាប់គ្នា គ្របដណ្តប់ពីឫសដល់ចុងឈើ។ ដើមឈើខ្លះមានផ្កាពណ៌លឿងទុំ ដើមខ្លះទៀតមានពណ៌ក្រហមជ្រៅដូចជាអណ្តាតភ្លើងនៅចំកណ្តាលព្រៃឈើពណ៌បៃតង។ |
កាលពីមុន ស្ទឹង Ta Ma គឺជាទីតាំងដាច់ស្រយាល ដែលមានតែអ្នកស្រុកស្គាល់ដល់តែប៉ុណ្ណោះ។ ប៉ុន្តែដោយសារសម្រស់ធម្មជាតិនៃផ្កាម្ជុលព្រៃ វាបានក្លាយជាបាតុភូតនៅលើបណ្តាញសង្គមយ៉ាងឆាប់រហ័ស។ ការរួមបញ្ចូលគ្នានៃច្រាំងថ្មចោទ ក្លិនក្រអូបរបស់ផ្កាម្ជុល និងពណ៌ស្រស់ឆើតឆាយនៃធម្មជាតិបានបង្កើតបរិយាកាសសុខសាន្ត ទាក់ទាញភ្ញៀវទេសចរដែលចូលចិត្តផ្សងព្រេង។ |
ភ្ញៀវទេសចរមកកាន់ Ta Ma មិនត្រឹមតែថតរូប check-in ជាមួយដើមឈើបុរាណប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើម្បីលង់ខ្លួនទៅក្នុងធម្មជាតិដ៏បរិសុទ្ធ និងទទួលបានបទពិសោធន៍នៃតំបន់ព្រៃឈើបុរាណផងដែរ។ |
ផ្កាម្ជុលព្រៃរីកដុះដាលយ៉ាងខ្លាំង ប៉ុន្តែក៏រសាត់បាត់ទៅយ៉ាងលឿនផងដែរ។ ដូច្នេះហើយ ភ្ញៀវទេសចរជាច្រើនមិនខ្វល់ពីដំណើរដ៏វែងឆ្ងាយនោះទេ ដោយឆ្លៀតពេលទៅកាន់ស្ទឹង Ta Ma នៅពេលដែលបានឮថា ផ្កាម្ជុលចាប់ផ្តើមរីក។ |
អ្នកស្រី Tran My Linh ជាអ្នកទេសចរមកពីខេត្ត Khanh Hoa បានចែករំលែកថា៖ «ក្រុមគ្រួសាររបស់ខ្ញុំ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះសម្រស់ដ៏ស្រស់បំព្រងនៅទីនេះ។ ខ្យល់អាកាសបរិសុទ្ធ ទឹកអូរត្រជាក់ស្រួល ហើយនៅពេលគយគន់ចង្កោមផ្កាម្ជុលព្រៃដ៏ស្រស់ស្អាត ភាពអស់កម្លាំងបានបាត់ទៅទាំងស្រុង»។ |
រដូវផ្កាម្ជុលព្រៃ នៅស្ទឹង Ta Ma មិនត្រឹមតែជាអំណោយពីធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃកម្លាំងរស់ដ៏ខ្លាំងក្លា នៃតំបន់ព្រៃភ្នំទៀតផង ដែលជាចំណុចភ្លឺមួយនៅលើផែនទីនៃ ឆ្នាំទេសចរណ៍ជាតិរបស់ខេត្ត Gia Lai។ បច្ចុប្បន្ននេះ អាជ្ញាធរមូលដ្ឋាន និងប្រជាជននៅភូមិ Ha Ri កំពុងរៀបចំសម្រាប់ពិធីបុណ្យគយគន់ផ្កាម្ជុលព្រៃស្ទឹង Ta Ma លើកទីពីរ ដែលគ្រោងនឹងប្រព្រឹត្តទៅ នៅចុងខែមីនា ឆ្នាំ២០២៦។ |
លោក Huynh Duc Bao ប្រធានគណៈកម្មាធិការប្រជាជនឃុំ Vinh Thinh បានឲ្យដឹងថា មិនត្រឹមតែមកគយគន់ទេសភាពផ្ការីកប៉ុណ្ណោះទេ ភ្ញៀវទេសចរណ៍មកទីនេះ ថែមទាំងបានស្វែងយល់អំពីជីវភាពរបស់ប្រជាជនជនជាតិ Ba Na ទៀតផង។ ការអភិវឌ្ឍទេសចរណ៍ដើម្បីគយគន់ផ្កាម្ជុលនៅស្ទឹង Ta Ma មិនត្រឹមតែជួយផ្សព្វផ្សាយរូបភាពក្នុងស្រុកប៉ុណ្ណោះទេ ថែមទាំងបើកចេញឱកាសបង្កើតមុខរបរចិញ្ចឹមជីវិតសម្រាប់ប្រជាជនទៀតផង។ ជំនួសឱ្យការពឹងផ្អែកទាំងស្រុងលើការធ្វើស្រែចម្ការ ឥឡូវនេះប្រជាជនមានប្រាក់ចំណូលបន្ថែមទៀតពីសេវាកម្មទេសចរណ៍ ដែលរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនៃតំបន់ខ្ពង់រាបផងដែរ៕ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ











