[VOVWORLD] - កម្មាភិបាលនិងយុទ្ធជនជាង ២០០ នាក់នៃបញ្ជាការដ្ឋានរដ្ឋធានីហាណូយ កំពុងផ្ដោតលើការប្រមូលសំណាកអដ្ឋិធាតុនៅឈាបនដ្ឋាន Mai Dich សម្រាប់ការធ្វើតេស្ត DNA និងកំណត់អត្តសញ្ញាណសម្រាប់យុទ្ធជនពលីចំនួន ៤៦៩ នាក់។
នៅឈាបនដ្ឋាន Mai Dich (ហាណូយ) កម្មាភិបាលនិងយុទ្ធជននៃបញ្ជាការដ្ឋានរដ្ឋធានីហាណូយកំពុងជីកកកាយ និងប្រមូលសំណាកអដ្ឋិធាតុយ៉ាងប្រញាប់ប្រញាល់សម្រាប់ការធ្វើតេស្ត DNA និងកំណត់អត្តសញ្ញាណសម្រាប់យុទ្ធជនពលីចំនួន ៤៦៩ នាក់ដែលមិនទាន់ស្គាល់អត្តសញ្ញាណ។