Nhảy đến nội dung
English
Vietnamese
Chinese
French
German
Indonesian
Japanese
Khmer
Korean
Lao
Russian
Spanish
Thai
Đa phương tiện tiếng Khmer
Radio
Podcast
Media
Listen on
English
English
Vietnamese
Chinese
French
German
Indonesian
Japanese
Khmer
Korean
Lao
Russian
Spanish
Thai
Menu mobile tiếng Khmer
PODCAST
ទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា
ព័តមានសំខាន់
វៀតណាម - យុគសម័យអភិវឌ្ឍន៍ថ្មី
ព្រឹត្តិការណ៍
សេដ្ឋកិច្ចវៀតណាម
វប្បធម៍វៀតណាម
មនុស្សវៀតណាម
Mạng xã hội
តាមដាន VOV World
ព័ត៌មានទំនាក់ទំនង
(084) 24 38266809
(084) 38266707
លេខ ៤៥ វិថី Ba Trieu ទីក្រុង Ha Noi ប្រទេសវៀតណាម
vovworld@vov.vn
English
Vietnamese
Chinese
French
German
Indonesian
Japanese
Khmer
Korean
Lao
Russian
Spanish
Thai
English
English
English
Vietnamese
Chinese
French
German
Indonesian
Japanese
Khmer
Korean
Lao
Russian
Spanish
Thai
Menu trang chủ tiếng Khmer
ព័ត៌មាន
MEDIA
នាំសេចក្តីសម្រេចចិត្តរបស់បក្សចូលទៅក្នុងជីវភាព
ទំនាក់ទំនងមិត្តភាពវៀតណាម-កម្ពុជា
វៀតណាម - យុគសម័យអភិវឌ្ឍន៍ថ្មី
៥០០ ថ្ងៃទាំងយប់ នៃការស្វែងរកនិងកំណត់អត្តសញ្ញាណយុទ្ធជនពលី
menu phụ tiếng Khmer
ព្រឹត្តិការណ៍
ហាណូយខ្ញុំស្នេហា
សេដ្ឋកិច្ចវៀតណាម
Media
VOV Sonata - FM89៖ ពង្រីកលំហសម្រាប់ការរីករាយនឹងតន្ត្រីដែលមានគុណភាពខ្ពស់
Facebook
ថ្ងៃសៅរ៍, 20:00, 24/10/2026
VOV5
[VOVWORLD] - ជាមួយនឹងសារ "តន្ត្រីដ៏មានតម្លៃតភ្ជាប់អារម្មណ៍" VOV Sonata - FM89 ត្រូវបានគេរំពឹងថា នឹងពង្រីកលំហសម្រាប់ការរីករាយនឹងតន្ត្រីដែលមានគុណភាពខ្ពស់ក្នុងជីវភាពប្រចាំថ្ងៃ។
នៅព្រឹកថ្ងៃទី ២០ ខែតុលា នៅទីក្រុងហាណូយ វិទ្យុសំឡេងវៀតណាមបានរៀបចំពិធីបើកការចាក់ផ្សាយសាកល្បងនៃប៉ុស្តិ៍តន្ត្រីស៊ីមហ្វូនីឯកទេស VOV Sonata - FM89។
ថ្លែងនៅក្នុងពិធីនេះ អគ្គនាយករងវិទ្យុសំឡេងវៀតណាម លោក ផាម មាញ់ហ៊ុង បានមានប្រសាសន៍ថា ការបង្កើតនៃប៉ុស្តិ៍ VOV Sonata - FM89 មិនគ្រាន់តែជាការបំពេញបន្ថែមនូវប៉ុស្តិ៍វិទ្យុមួយប៉ុណ្ណោះទេ ថែមទាំងក៏ឆ្លុះបញ្ចាំងពីទិសដៅអភិវឌ្ឍន៍ និងការទទួលខុសត្រូវផ្នែកវប្បធម៌របស់ទីភ្នាក់ងារសារព័ត៌មានជាតិទៀតផង។
យោងតាមអ្នកកាសែត ផាម មាញ់ហ៊ុង ប៉ុស្តិ៍នេះមានគោលបំណងពង្រីកឱកាសរីករាយនឹងសិល្បៈនិងតន្ត្រីសម្រាប់សាធារណៈជន។
លោក ដូ ទៀន ស៊ី អគ្គនាយក VOV បានទៅទស្សនាស្ទូឌីយោ និងសំណេះសំណាលជាមួយបុគ្គលិក និងអ្នកបច្ចេកទេសនៃកម្មវិធីនេះ។
VOV Sonata - FM89 ក៏ត្រូវបានតំរង់ទិសសម្រាប់ពង្រឹងទំនាក់ទំនងជាមួយវង់តន្ត្រី រោងមហោស្រព សិល្បករ និងអង្គការវប្បធម៌ទាំងក្នុងស្រុក និងអន្តរជាតិ។
លោកសាស្ត្រាចារ្យរង បណ្ឌិត ប៊ូយ ហ័យសឺន អនុប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈិម បានកោតសរសើរយ៉ាងខ្លាំងចំពោះសារៈសំខាន់នៃប៉ុស្តិ៍ VOV Sonata - FM89។ លោកជឿជាក់ថា VOV Sonata - FM89 បានបំពេញបន្ថែមជម្រើសដ៏សំខាន់មួយទៅក្នុងប្រព័ន្ធអេកូឡូស៊ីវប្បធម៌។
លោកសាស្ត្រាចារ្យរង បណ្ឌិត ប៊ូយ ហ័យសឺន បានចែករំលែកថា៖ «ប្រសិនបើត្រូវបានវិនិយោគឱ្យបានត្រឹមត្រូវ VOV Sonata - FM89 អាចក្លាយជាស្ថាប័នវប្បធម៌មួយនៅលើរលកវិទ្យុ និងជាតំណភ្ជាប់រវាងសាធារណជនជាមួយរោងមហោស្រព វង់តន្ត្រី គ្រឹះស្ថានបណ្តុះបណ្តាល សិល្បករ និងស្នាដៃតន្ត្រីវៀតណាមដ៏មានតម្លៃ»។
អគ្គនាយក VOV លោក ដូ ទៀនស៊ី បានជួបសំណេះសំណាលជាមួយសិល្បករមកពីក្រុមតន្ត្រីថ្មី នៃនាយកដ្ឋានអក្សរសាស្ត្រ - សិល្បៈ - តន្ត្រី (VOV3)។
ជាមួយនឹងសារ «តន្ត្រីដ៏មានតម្លៃតភ្ជាប់អារម្មណ៍» VOV Sonata - FM89 ត្រូវបានគេរំពឹងថានឹងក្លាយជាលំហតន្ត្រីដែលមានគុណភាពខ្ពស់នៅលើរលកវិទ្យុ និងវេទិកាឌីជីថល។ ប៉ុស្តិ៍នេះក៏បង្កើតកន្លែងមួយដើម្បីឧទ្ទេសនាមស្នាដៃ និងសិល្បករវៀតណាមដល់សាធារណជនផងដែរ។
VOV Sonata - FM89 នឹងត្រូវបានដំណើរការជាពីរដំណាក់កាល។ នៅក្នុងដំណាក់កាលទីមួយ ចាប់ពីពេលនេះរហូតដល់ចុងឆ្នាំ ២០២៦ VOV នឹងពិនិត្យ និងប្រើប្រាស់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ ដើម្បីគ្របដណ្តប់រលក FM នៅក្នុងតំបន់សំខាន់ៗចំនួន ១០។ ចាប់ពីឆ្នាំ ២០២៧ តទៅ គោលដៅគឺបង្ហើយបណ្តាញផ្សព្វផ្សាយលើទូទាំងប្រទេស។ ក្រៅពីរលក FM VOV Sonata - FM89 ក៏ផ្តោតលើការអភិវឌ្ឍលើវេទិកាឌីជីថលផងដែរ។
មិនត្រឹមតែផ្សាយតន្ត្រីបន្ទប់ ស៊ីមហ្វូនី និងបុរាណ VOV Sonata - FM89 ក៏នឹងបង្កើតលំហសម្រាប់តន្ត្រីចង្វាក់ jazz និងប្រភេទតន្ត្រីឧបករណ៍ផ្សេងទៀតដែលមានតម្លៃសិល្បៈទៀតផង។
ប៉ុស្តិ៍មានគោលបំណងបម្រើទាំងអ្នកដែលស្គាល់តន្ត្រីស៊ីមហ្វូនី និងអ្នកស្ដាប់ថ្មីៗផងដែរ។ គោលដៅរយៈពេលវែងគឺដើម្បីនាំយកតម្លៃតន្ត្រីដ៏ល្អបំផុតមកជិតនឹងជីវភាពប្រចាំថ្ងៃ៕
Tag:
VOV /
VOVWORLD /
VOV Sonata - FM89 /
ប៉ុស្តិ៍ /
តន្ត្រីឯកទេស /
ស៊ីមហ្វូនី
ថ្មីបំផុត
អាន/ស្តាប់ច្រើនបំផុត