នៅព្រឹកព្រលឹម នៅទីតាំងបម្រើសេវាសាធារណៈសង្កាត់ ឡាង ក្នុងទីក្រុងហាណូយ ប្រជាពលរដ្ឋដែលមកបំពេញនីតិវិធីរដ្ឋបាលត្រូវបានកម្មាភិបាលនៅទីនេះណែនាំដោយយកចិត្តទុកដាក់ ចាប់ពីការទទួលបានលេខជួរ និងការបំពេញទម្រង់បែបបទតាមអ៊ីនធឺណិត រហូតដល់ការធ្វើការទូទាត់ដោយមិនប្រើសាច់ប្រាក់។

លោក ហួញ​វ៉ាន គៀន ដែលរស់នៅក្នុងសង្កាត់ ឡាង ទីក្រុងហាណូយ បានមកដល់ទីតាំងបម្រើសេវាសាធារណៈរបស់សង្កាត់ ដើម្បីបំពេញបែបបទចុះឈ្មោះកំណើត។ លោក​បាន​ឲ្យដឹង​ថា ខណៈ​ពេល​ដែល​ពីមុន​លោក​ត្រូវ​ដាក់​ឯកសារ​ក្រដាស និង​ធ្វើ​ដំណើរ​ច្រើន​ដង ឥឡូវ​នេះ​លោក​គ្រាន់តែ​ត្រូវការ​ទូរស័ព្ទ​ដើម្បី​បំពេញបែបបទ​រដ្ឋបាល ហើយអាច​ទទួល​បាន​លទ្ធផល​នៅឯ​ផ្ទះ។

“កម្មាភិបាលបាន​ផ្តល់​ការ​ណែនាំ​ដោយ​យកចិត្តទុកដាក់ ហ្មត់ចត់ និង​លម្អិត។ អ្វីដែលខ្ញុំមិនយល់ កម្មាភិបាលនៅទៅនេះបានផ្តល់ចម្លើយ​ភ្លាមៗ។ នីតិវិធី​រដ្ឋបាល​ទាំងអស់​មាន​ភាព​រហ័សរហួន និង​មាន​ប្រសិទ្ធភាព ហើយ​រឿង​ខ្លះ​មិន​តម្រូវ​ឲ្យទៅដោយ​ផ្ទាល់​ទេ។ ពោលគឺ គ្រាន់តែ​ ​ប្រើ​ស្មាតហ្វូន​នៅផ្ទះ​គឺយើងអាចបំពេញបានហើយ”។

ក្រោម​ការ​ណែនាំ​របស់កម្មាភិបាល និងសមាជិក​ក្រុម​ផ្លាស់ប្តូរ​ឌីជីថល​សហគមន៍ ប្រជាជន​ភាគច្រើននៅសង្កាត់ ឡាង រួមទាំង​មនុស្ស​ចាស់ និង​អ្នក​ដែល​មិន​ស្គាល់​បច្ចេកវិទ្យា សឹងតែតទាំងអស់បាន​ស៊ាំ​នឹង​ការ​ដាក់​ពាក្យ​ស្នើ​តាម​អ៊ីនធឺណិត​តាមរយៈ​វិបផតថល​សេវាសាធារណៈ​ជាតិ និង​កម្មវិធី​ផ្លាស់ប្តូរ​ឌីជីថល។

“ថ្ងៃនេះ នៅពេលដែលខ្ញុំបានដាក់ពាក្យសុំអាជ្ញាប័ណ្ណអាជីវកម្ម ខ្ញុំបានឃើញថាកម្មាភីបាល និងបុគ្គលិកទាំងអស់នៅទីនេះជួយការងារយ៉ាងយកចិត្តទុកដាក់។ មនុស្សគ្រប់គ្នាមានការពេញចិត្ត ព្រោះនីតិវិធីត្រូវបានដំណើរការយ៉ាងឆាប់រហ័ស”។

“ការអនុវត្តបច្ចេកវិទ្យាឌីជីថលក្នុងការគ្រប់គ្រងរដ្ឋបាលបានធ្វើឱ្យជីវភាពរស់នៅរបស់ខ្ញុំកាន់តែងាយស្រួលនិងមានតម្លាភាព។ ខ្ញុំអាចស្វែងរកនីតិវិធីសម្រាប់ការដាក់ពាក្យសុំតាមអ៊ីនធឺណិត ធ្វើការទូទាត់ដោយមិនប្រើសាច់ប្រាក់ ឬផ្តល់មតិកែលម្អ និងការផ្តល់យោបល់តាមរយៈវេទិកាឌីជីថលបានយ៉ាងងាយស្រួល”។

ចាប់តាំងពីការអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតមក បន្ទុកការងារនៅកម្រិតឃុំ និងសង្កាត់បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយសារពួកគេទទួលយកភារកិច្ចជាច្រើនដែលពីមុននេះត្រូវបានដោះស្រាយដោយកម្រិតខ័ណ្ឌនិងស្រុកប៉ុណ្ណោះ។ ដើម្បីបំពេញតម្រូវការថ្មីទាំងនេះ មូលដ្ឋានបានពន្លឿនការអនុវត្តបច្ចេកវិទ្យាព័ត៌មាន និងការផ្លាស់ប្តូរឌីជីថលក្នុងការគ្រប់គ្រង និងដឹកនាំ។ ប្រព័ន្ធគ្រប់គ្រងឯកសារអេឡិចត្រូនិក ហត្ថលេខាឌីជីថល ឯកសារអេឡិចត្រូនិក និងវេទិកាដែលបានចែករំលែកត្រូវបានដាក់ពង្រាយក្នុងពេលដំណាលគ្នា ដែលជួយកម្មាភិបាល បុគ្គលិក ដំណើរការការងារបានលឿនជាង មានតម្លាភាព និងត្រឹមត្រូវ។ លោក ហា ភូ ប៊ិញ អនុប្រធានគណៈកម្មាធិការប្រជាជនសង្កាត់ Láng ក្រុងហាណូយ បានឲ្យដឹងថា៖ “តាំងពីការចាប់ផ្តើមអនុវត្តគំរូអាជ្ញាធរមូលដ្ឋានពីរកម្រិតមក យើងបានកំណត់ពីតម្រូវការក្នុងការច្នៃប្រឌិតវិធីសាស្រ្តគ្រប់គ្រងរបស់យើង ដោយផ្លាស់ប្តូរពីផ្នត់គំនិតអភិបាលកិច្ចទៅជាវិធីសាស្រ្តស្ថាបនាអភិវឌ្ឍន៍។ គណៈកម្មាធិការសង្កាត់ប្រគល់ភារកិច្ចដល់កម្មាភិបាលម្នាក់ៗ និងភារកិច្ចនីមួយៗ ខណៈពេលដែលកំពុងលើកកម្ពស់ការផ្លាស់ប្តូរឌីជីថល ដាក់ឯកសារទាំង ១០០% ទៅក្នុងបរិយាកាសឌីជីថល និងដាក់ពង្រាយសេវាសាធារណៈអនឡាញចំនួន ២៣៧ជាមួយនឹងអត្រាដោះស្រាយទាន់ពេលវេលា និងឆាប់រហ័សសម្រេចបាន ៩៩%។ អ្វីដែលសំខាន់ជាងនេះទៅទៀត យើងតែងតែស្តាប់យោបល់របស់ប្រជាជន និងដោះស្រាយបញ្ហាថ្មីៗយ៉ាងឆាប់រហ័ស។ វិធីសាស្រ្តនេះបានជួយឱ្យប្រព័ន្ធដំណើរការបានយ៉ាងរលូន និងបង្កើនគុណភាពសេវាកម្មដល់ប្រជាជនក្នុងឆ្នាំដំបូងនៃការអនុវត្តគំរូថ្មី”។

យោងតាមស្ថិតិ ដោយសារការរៀបចំរចនាសម្ព័ន្ធឡើងវិញនៃនីតិវិធីរដ្ឋបាល និងការអនុវត្តបច្ចេកវិទ្យាឌីជីថល ទីក្រុងហាណូយបានកាត់បន្ថយម៉ោងធ្វើការចំនួន ៣២ លានម៉ោង ដោយសន្សំបានប្រហែល ១.៦៥០ ពាន់លានដុង (៦៣លានដុល្លារអាមេរិក) ជារៀងរាល់ឆ្នាំ។ នេះមិនត្រឹមតែជាអត្ថប្រយោជន៍ក្នុងអភិបាលកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងផ្តល់សេរីភាពដល់ធនធានសម្រាប់ផលិតកម្ម អាជីវកម្ម និងការអភិវឌ្ឍវិនិយោគផងដែរ។ លោក ង្វៀន វ៉ាន់ ផុង អនុលេខានៃគណៈកម្មាធិការបក្សទីក្រុងហាណូយជឿជាក់ថា ការផ្លាស់ប្តូរឌីជីថលគឺជាគន្លឹះនៃភាពជោគជ័យ ជួយហាណូយអភិវឌ្ឍន៍ប្រកបដោយចីរភាព និងទំនើប។

“យើងកំពុងកសាងអាជ្ញាធរឌីជីថលជាបណ្តើរៗ ជាអាជ្ញាធរឆ្លាតវៃដែលមានគោលបំណងបម្រើប្រជាពលរដ្ឋ និងអាជីវកម្មប្រកបដោយប្រសិទ្ធភាពបំផុត តម្លាភាព និងឆ្លាតវៃបំផុត។ គណៈកម្មាធិការបក្ស ភ្នាក់ងាររដ្ឋាភិបាល និងប្រព័ន្ធនយោបាយទាំងមូលនៃទីក្រុងត្រូវមានការសម្រេចចិត្តក្នុងការគ្រប់គ្រង។ នេះគឺជាឱកាសមួយសម្រាប់ទីក្រុងហាណូយក្នុងការអភិវឌ្ឍលឿនជាងមុន និងប្រកបដោយចីរភាពជាង ពិតជាសក្តិសមជាមជ្ឈមណ្ឌលជាតិដ៏សំខាន់សម្រាប់វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ក៏ដូចជាការផ្លាស់ប្តូរឌីជីថលផងដែ”។

ការធ្វើសាមាញ្ញបែបបទរដ្ឋបាល និងធ្វើឌីជីថលូបនីយកម្មសេវាសាធារណៈ បាននិងកំពុងរួមចំណែកយ៉ាងសំខាន់ក្នុងការជួយទីក្រុងហាណូយឱ្យកែលម្អបរិយាកាសវិនិយោគ និងអាជីវកម្ម បង្កើនការប្រកួតប្រជែង និងបង្កើនប្រសិទ្ធភាពរបស់អាជ្ញាធរមូលដ្ឋានពីរកម្រិត៕