នៅឆ្នាំ ២០២៦ ឃុំភូប៊ិញ ត្រូវបានបែងចែកដើមទុនសម្រាប់គម្រោងចំនួន ៣២ រួមមានគម្រោងបន្តវែនចំនួន ៨ និងគម្រោងថ្មីចំនួន ២៤ ដែលមានដើមទុនសរុបជាង ២០០ ពាន់លានដុង (ជិត ៧,៦ លានដុល្លារអាមេរិក)។ លោក ង្វៀន វ៉ាន់ បាន លេខាគណៈកម្មាធិការបក្សឃុំ ភូប៊ិញ បានឱ្យដឹងថា ដើម្បីធានាបាននូវវឌ្ឍនភាពនៃការបើកចំណាយដើមទុន ឃុំកំពុងផ្តោតលើការដោះស្រាយឧបសគ្គក្នុងការងារឈូសឆាយដីធ្លី ហើយទន្ទឹមនឹងនោះ ជំរុញការងារឃោសនា និងធ្វើចលនាដើម្បីបង្កើតការឯកភាពគ្នាក្នុងចំណោមប្រជាជន ក្នុងអំឡុងពេលអនុវត្តគម្រោងនានា។
«ជារៀងរាល់សប្តាហ៍ គណៈកម្មាធិការប្រជាជនឃុំបានរាយការណ៍អំពីវឌ្ឍនភាពនៃការបើកចំណាយដើមទុន និងគុណភាពនៃគម្រោង។ ទន្ទឹមនឹងនោះ ឃុំផ្តោតលើការដោះស្រាយការលំបាក និងឧបសគ្គ ជាពិសេសក្នុងការឈូសឆាយដីធ្លីសម្រាប់គម្រោងទូគមនាគមន៍។ យើងក៏បានបង្កើតក្រុមការងារមួយដែលដឹកនាំដោយគណៈអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្ស ដើម្បីឃោសនា និងចលនាប្រជាជនដោយផ្ទាល់ ដើម្បីបង្កើតការឯកភាពគ្នាក្នុងចំណោមប្រជាជន ក្នុងអំឡុងពេលអនុវត្តគម្រោង»។
ក្នុងការអនុវត្តការណែនាំរបស់ប្រធានគណៈកម្មាធិការប្រជាជនខេត្ត ថៃង្វៀន ស្តីពីការពន្លឿនការបើកចំណាយដើមទុនវិនិយោគសាធារណៈនៅឆ្នាំ ២០២៦ មន្ទីរ ផ្នែក មូលដ្ឋាន និងវិនិយោគិនជាច្រើនបានអនុវត្តដំណោះស្រាយជាច្រើន ដើម្បីពន្លឿនវឌ្ឍនភាពនៃគម្រោង។ យោងតាមលោក ត្រិន ឡេនិញ ប្រធានគណៈកម្មាធិការប្រជាជនឃុំ ក្វានជូ បានឱ្យដឹងថា ឃុំនេះបានផ្តល់អាទិភាពដល់ការសុក្រឹត្យជំហានរៀបចំការវិនិយោគ ដើម្បីធានាថា គម្រោងមានលក្ខណ្ឌគ្រាប់គ្រាន់ សម្រាប់ការអនុវត្ត៖
«ឃុំកំពុងផ្តោតលើការពន្លឿនវឌ្ឍនភាពអនុវត្តន៍ ចាប់ពីការស្ទង់មតិ ការរចនា ការវាយតម្លៃ រហូតដល់ការបញ្ចប់នីតិវិធី ស្របតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពីការវិនិយោគសាធារណៈ និងបទប្បញ្ញត្តិពាក់ព័ន្ធនានា។ ទន្ទឹមនឹងនោះ ពង្រឹងការត្រួតពិនិត្យអង្គភាពសំណង់ ដើម្បីពន្លឿនការអនុវត្ត និងបើកចំណាយដើមទុនដែលត្រូវបានបែងចែក»។
ចំពោះគម្រោងសំខាន់ៗ ការងាររៀបចំការវិនិយោគ ការរំដោះដីធ្លី និងការរៀបចំការដ្ឋានសាងសង់ កំពុងត្រូវបានវិនិយោគិនខិតខំប្រឹងប្រែងអនុវត្ត ដើម្បីធានាការដាក់ឱ្យដំណើរការភ្លាមៗបន្ទាប់ពីទទួលបានការបែងចែកដើមទុន តាមនោះរួមចំណែកលើកកម្ពស់អត្រាបើកចំណាយទុននៅក្នុងប៉ុន្មានខែចុងឆ្នាំ។ ជាមួយគ្នានោះ បណ្តាមូលដ្ឋាន និងវិនិយោគិន ក៏បានពង្រឹងការត្រួតពិនិត្យនៅហ្នឹងកន្លែង បំពេញឯកសារទូទាត់ ដើម្បីធានាថា ធ្វើការដល់ទីណា ត្រូវត្រួតពិនិត្យ និងទូទាត់ដល់ទីនោះឱ្យស្រប់តាមបទប្បញ្ញត្តិ។ លោក ង្វៀន វ៉ាន់ហ៊ីវ អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ អានខាញ់ បានឱ្យដឹងថា៖
«ចាប់តាំងពីដើមឆ្នាំមក នៅពេលដែលខេត្តបានបែងចែកដើមទុនវិនិយោគសាធារណៈ មូលដ្ឋានបានធ្វើការពិនិត្យលើគម្រោងទាំងអស់ ដោយធានាលក្ខខណ្ឌគ្រប់គ្រាន់តាមបទប្បញ្ញត្តិដើម្បីអនុវត្ត។ ជាមួយគ្នានោះ ឃុំបានផ្តោតលើការដឹកនាំអនុវត្តយ៉ាងតឹងរឹងរាល់នីតិវិធី និងបែបបទ ធានាវឌ្ឍនភាពនៃការបើកចំណាយដើមទុនតាមផែនការ; សំណង់អនុវត្តបានដល់ទីណា គឺបើកចំណាយដើមទុនដល់ទីនោះ ហើយសុទ្ធតែអនុវត្តតាមបទប្បញ្ញត្តិរបស់រដ្ឋ»។
ក្នុងរយៈពេល ៦ ខែដើមឆ្នាំ ២០២៦ កំណើនសេដ្ឋកិច្ចជាតិ (GRDP) របស់ខេត្តថៃង្វៀនបានកើនឡើង ១០,០១%។ ខេត្តបានទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសប្រមាណ ៨ ពាន់លានដុល្លារអាមេរិក ដោយបង្កើនបរិមាណទុនចុះបញ្ជីសរុបនៃគម្រោង FDI ដែលមានសុពលភាពឡើងដល់ ១៩ ពាន់លានដុល្លារអាមេរិក។ នៅឆ្នាំ ២០២៦ ទុនវិនិយោគសាធារណៈសរុបពីថវិការដ្ឋនៅខេត្តថៃង្វៀនបានឈានដល់ជិត ៩,៧៥៦ពាន់លានដុង (ជាង ៣៧០លានដុល្លារអាមេរិក)។ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងកិច្ចខិតខំប្រឹងប្រែងរបស់វិនិយោគិន និងអាជីវកម្ម គិតត្រឹមថ្ងៃទី ២៥ ខែមិថុនា ខេត្តថៃង្វៀនសម្រេចបានការបើកចំណាយទុនវិនិយោគជាង ៣៣% នៃផែនការ។ លោក ង្វៀន អាញ ទួន នាយកក្រុមប្រឹក្សាភិបាលគ្រប់គ្រងគម្រោងវិនិយោគ និងសាងសង់គម្រោងដឹកជញ្ជូននិងកសិកម្មនៅភាគខាងជើងខេត្តថៃង្វៀន បានវាយតម្លៃថា៖
«អាចនិយាយបានថា ឆ្នាំ២០២៦ គឺជាឆ្នាំដ៏សំខាន់សម្រាប់ដំណាក់កាល ២០២៦-២០៣០ ទាំងមូល។ ដូច្នេះ ខេត្តដឹកនាំមន្ទីរ និងស្ថាប័ននានា រួមទាំងក្រុមប្រឹក្សាភិបាលគ្រប់គ្រងគម្រោងវិនិយោគនិងសាងសង់គម្រោងដឹកជញ្ជូននិងកសិកម្ម ឲ្យរៀបចំលក្ខខណ្ឌសម្រាប់ការអនុវត្តគម្រោងដោយប្រុងប្រយ័ត្ន ជាពិសេសការឈូសឆាយដីធ្លី។ នៅពេលដែលថវិកាត្រូវបានបែងចែក គម្រោងនឹងត្រូវបានអនុវត្តភ្លាមៗ ដោយពន្លឿនវឌ្ឍនភាពនៃការសាងសង់ ដើម្បីដាក់ឱ្យដំណើរការក្នុងពេលឆាប់ៗ និងធានាវឌ្ឍនភាពនៃការបើកចំណាយដើមទុន»។
ខេត្តថៃង្វៀន តម្រូវឱ្យមន្ទីរ ស្ថាប័ន មូលដ្ឋាន និងវិនិយោគិនបន្តបង្កើនការទទួលខុសត្រូវរបស់ប្រមុខអង្គភាព; ត្រួតពិនិត្យការដ្ឋានសំណង់ជាប្រចាំ ដោះស្រាយយ៉ាងទាន់ពេលវេលារាល់ការលំបាកនិងឧបសគ្គក្នុងការឈូសឆាយដីធ្លី នីតិវិធីសម្រាប់ការវិនិយោគ និងដំណើរការសាងសង់។ តាមនោះ ខិតខំបញ្ចប់ផែនការបើកចំណាយដើមទុនវិនិយោគសាធារណៈនៅឆ្នាំ ២០២៦ ដោយរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចនៅក្នុងតំបន់៕
