មិនត្រឹមតែនាំយកភាសាវៀតណាមមកកាន់មិត្តភក្តិថៃប៉ុណ្ណោះទេ អ្នកកគ្រូថែមទាំង​រួម​បញ្ចូលវប្បធម៌វៀតណាមទៅក្នុងជីវភាពប្រចាំថ្ងៃរបស់យុវជ​ន​នៅក្នុ​ង​ប្រទេស​វត្តមាសផងដែរ។

នៅ​ថ្នាក់រៀនភាសាវៀតណាមនៅមជ្ឈមណ្ឌលភាសា និងចំណេះដឹងវៀតណាម (VLK) ក្នុងទីក្រុងបាងកក (ថៃ​) ផ្តល់ចំណេះដឹងគួរឱ្យចាប់អារម្មណ៍ជាច្រើនសម្រាប់ទាំងអ្នក​គ្រូ និងសិស្ស​ដើម្បីស្វែងយល់។ នេះគឺជាវិធីសាស្រ្តដែលអ្នក​គ្រូ ដូ ធុយហា បានជ្រើសរើសដើម្បីឱ្យប្រទេសជាតិនិងប្រជាជន​វៀតណាម កាន់តែជិតស្និទ្ធិនិងរស់រវើកនៅក្នុងក្រសែភ្នែករបស់ប្រជាជនថៃ។ អ្នកគ្រូ ធុយ ហា បានចែករំលែកថា៖ «ទំនាក់ទំនងការទូតរវាងវៀតណាម និងថៃក្នុងរយៈពេល ៥០ ឆ្នាំកន្លងមកនេះ មិនត្រឹមតែជាតួលេខនោះទេ។ ក្នុងរយៈពេលជាង ២៥ ឆ្នាំដែលខ្ញុំរស់នៅ និងធ្វើការក្នុងវិស័យអប់រំនៅប្រទេសថៃ ខ្ញុំបានឃើញការផ្លាស់ប្តូរយ៉ាងច្បាស់លាស់​នៅ។ និស្សិត​ជំនាន់ដំបូងដែលខ្ញុំបានបង្រៀន ភាគច្រើនជានិស្សិតថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឬនិស្សិតដែលកំពុងសិក្សា​អក្សរសាស្ត្រ ឬប្រវត្តិសាស្ត្រវៀតណាម។ ប៉ុន្តែ និស្សិត​ថៃជំនាន់បន្ទប់ បាន​ចាប់អារម្មណ៍កាន់តែខ្លាំងលើភាសា ទេសចរណ៍ ម្ហូបអាហារ និងតន្ត្រីវៀតណាម។ ប្រករ​នេះបាន​បង្ហាញថា រូបភាពនៃប្រទេសវៀតណាមនៅក្នុង​ក្រសៃភ្នែករបស់​មិត្តភក្តិថៃបានផ្លាស់ប្តូរ​ជាបណ្ដើរៗ ពីប្រទេសដែលធ្លាប់បានស្គាល់ដល់តាមរយៈសៀវភៅ ការស្រាវជ្រាវ ឬប្រវត្តិសាស្ត្រ ​ឥឡូវនេះមានភាពជិតស្និទ្ធ រស់រវើក និងមានវត្តមាន​កាន់​តែ​ច្រើន​នៅក្នុងជីវភាព​ប្រចាំថ្ងៃរបស់យុវជនថៃ។»

មិនឈប់នៅ​ត្រឹមសាលបង្រៀនរបស់សាកលវិទ្យាល័យប៉ុណ្ណោះទេ ចាប់តាំងពីដើមទសវត្សរ៍ឆ្នាំ ២០០០ មក អ្នកគ្រូ Do Thuy Ha បានបង្កើតមជ្ឈមណ្ឌលភាសា និងចំណេះដឹងវៀតណាម (VLK) នៅទីក្រុងបាងកក ដែលផ្តើមចេញពីតម្រូវការជាក់ស្តែងរបស់អ្នកដែលស្រឡាញ់វៀតណាម ប៉ុន្តែមិន​ទាន់​មានកន្លែងសម្រាប់រៀនភាសាវៀតណាម និងស្វែងយល់ពីវប្បធម៌វៀតណាម។ VLK កំពុងក្លាយជា "Vietnam Corner " នៅកណ្តាលទីក្រុងបាងកក - ជាកន្លែងដែលជនជាតិថៃ អាណិកជនវៀតណាម និងមិត្តភក្តិអន្តរជាតិអាចជួបជុំគ្នា រៀនភាសាវៀតណាម ទស្សនាខ្សែភាពយន្ត ស្តាប់តន្ត្រី និងចែករំលែកសេចក្តីស្រឡាញ់ចំពោះប្រទេសរាងអក្សរ S។

«មជ្ឈមណ្ឌលនេះមិនត្រឹមតែបង្រៀនភាសាវៀតណាមប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្លាយជាកន្លែងមួយនៅទីក្រុងបាងកក ដែលជនជាតិថៃស្រឡាញ់ប្រទេសវៀតណាម និងប្រជាជនវៀតណាម​អាចម​កប្រា​ស្រ័យទាក់ទងគ្នា ចែករំលែក និងយល់ដឹង​ពីប្រទេសវៀតណាមបានកាន់តែច្រើន។ នៅទីនេះ យើងអាចខ្ចីវីដេអូ ភាពយន្ត ស្តាប់តន្ត្រី ខ្ចីសៀវភៅ និយាយភាសាវៀតណាម ឬផឹកកាហ្វេ។ ក្នុងឱកាសទិវាបុណ្យសំខាន់ៗរបស់វៀតណាម ដូចជាបុណ្យចូលឆ្នាំថ្មីប្រពៃណី ពិធីបុណ្យវូឡាន និងទិវាបុណ្យ​ជាតិជាដើម មជ្ឈមណ្ឌលក៏រៀបចំសកម្មភាពតូចៗសម្រាប់អ្នកចូលរួម ស្វែងយល់ និងសម្របខ្លួននៅក្នុងបរិយាកាសវប្បធម៌វៀតណាមដោយឥត់​គិតថ្លៃ។»

សារដ៏សាមញ្ញ ប៉ុន្តែជ្រាលជ្រៅ ដែលអ្នកគ្រូ Do Thuy Ha ចង់បង្ហាញតាមរយៈសកម្មភាពរបស់មជ្ឈមណ្ឌល VLK គឺថា ចំណង​មិត្តភាពរវាងប្រទេសទាំងពីរមិនចាំបាច់ចាប់ផ្តើមដោយកាយវិការដ៏អស្ចារ្យនោះទេ ប៉ុន្តែត្រូវបានចិញ្ចឹមបីបាច់តាមរយៈរឿងសាមញ្ញៗក្នុងជីវភាពប្រចាំថ្ងៃប៉ុណ្ណោះ។

«ចំណង​មិត្តភាពមិនត្រឹមតែត្រូវបានបង្ហាញនៅលើ​វេទិកាធំៗ ឬពាក្យពេចន៍ដ៏ឧឡារិកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងនៅក្នុងជីវភាពប្រចាំថ្ងៃផងដែរ - នៅក្នុងតន្ត្រីដែលយើងស្តាប់ អាហារដែលយើង​ទទួលទាន របៀបរស់នៅដែលយើងបាន​រៀន និងការគោរពគ្នាទៅវិញ​ទៅមក​។»

«ខ្ញុំឈ្មោះ Kondon ជានិស្សិតថៃម្នាក់ដែលកំពុងសិក្សាភាសាវៀតណាមជាមួយអ្នកគ្រូ Ha។ មេរៀនភាសាវៀតណាមដំបូងរបស់ខ្ញុំគឺគួរឱ្យចាប់អារម្មណ៍​ណាស់! យើងមានភាពសប្បាយរីករាយយ៉ាងខ្លាំងក្នុងការផ្លាស់ប្តូរអំពីវប្បធម៌ រឿងរ៉ាវ និងរបៀបរស់នៅរបស់ប្រជាជន​ទាំងនៅប្រទេស​ថៃនិងវៀតណាម។ ពិតជាសប្បាយរីករាយ​ណាស់!»

«ខ្ញុំឈ្មោះPongpisut Pangsuk ជានិស្សិតឆ្នាំទី៣ នៃដេប៉ាតឺម៉ង់សិល្បៈ សាកលវិទ្យាល័យជូឡាឡុងកន។ ជាធម្មតា ការរៀនភាសាវៀតណាម ឬភាសាផ្សេងទៀត គឺពិបាកណាស់ ប៉ុន្តែអ្នក​គ្រូ Ha បានធ្វើឱ្យភាសាវៀតណាមក្លាយជា​ងាយស្រួលរៀនសម្រាប់មនុស្សគ្រប់គ្នា។ ការរៀនភាសាវៀតណាមបានបង្រៀនខ្ញុំច្រើនណាស់៖ ការពិតគួរឱ្យចាប់អារម្មណ៍អំពីវៀតណាម ប្រវត្តិសាស្ត្រ សិល្បៈ និងវប្បធម៌ដ៏វិសេសវិសាល និងស្រស់ស្អាត ក៏ដូចជាការអភិវឌ្ឍទំនាក់ទំនង​ដ៏​រឹងមាំរវាងថៃ និងវៀតណាម»។

អស់រយៈពេលជាង ២៥ ឆ្នាំនៃការសាបព្រួសភាសាវៀតណាមនៅប្រទេសវត្តមាស អ្នកគ្រូ Do Thuy Ha បាន​រួម​ចំណែកនាំប្រទេសវៀតណាមឱ្យខិតជិតនឹងមិត្តភក្តិថៃ តាមរយៈភាសា វប្បធម៌ និងការយល់ដឹង​គ្នាទៅវិញទៅមក​។ រឿងរ៉ាវរបស់​អ្នក​គ្រូគឺជាសក្ខីភាពដ៏រស់រវើកចំពោះ​កម្លាំងនៃការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន ដែលជាមូលដ្ឋាន​គ្រឹះដ៏​រឹ​ង​មាំ​ស​ម្រាប់ទំនាក់ទំនងវៀតណាម-ថៃ បន្ត​អភិវឌ្ឍនៗនាពេល​អនាគត​៕