Listen on
English
en-US English
VN Vietnamese
CN 中文
JP 日本語
KR 한국어
FR Français
RU Русский
DE Deutsch
ES Español
ID Bahasa Indonesia
TH ไทย
LA ພາສາລາວ
KH ខ្មែរ
Ngôn ngữ
  • EN English
  • VN Vietnamese
  • CN 中文
  • JP 日本語
  • KR 한국어
  • FR Français
  • RU Русский
  • DE Deutsch
  • ES Español
  • ID Bahasa Indonesia
  • TH ไทย
  • LA ພາສາລາວ
  • KH ខ្មែរ

សេចក្តីជូនដំណឹងទាក់ទងនឹងការផ្លាស់ប្តូរអាសយដ្ឋានគេហទំព័រ

(VOVWORLD) - មិត្តអ្នកអានជាទីគោរព! ដើម្បីកែលម្អគុណភាពសេវាកម្ម នាយកដ្ឋានកិច្ចការបរទេសនៃវិទ្យុសំឡេងវៀតម (VOV5) សូមគោរពជូនដំណឹងអំពីការផ្លាស់ប្តូរគេហទំព័រផ្លូវការរបស់យើង។

(VOVWORLD) - មិត្តអ្នកអានជាទីគោរព! ដើម្បីកែលម្អគុណភាពសេវាកម្ម នាយកដ្ឋានកិច្ចការបរទេសនៃវិទ្យុសំឡេងវៀតម (VOV5) សូមគោរពជូនដំណឹងអំពីការផ្លាស់ប្តូរគេហទំព័រផ្លូវការរបស់យើង។

(VOVWORLD) - នារសៀលថ្ងៃទី៣១ ខែមីនា នៅវិមានរដ្ឋសភាបានប្រារព្ធឡើងសន្និសីទជាតិ បូកសរុបការងារបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់អាណត្តិ ២០២៦-២០៣១ ។

[VOVWORLD] - នៅវេលា​ម៉ោង ៧ យប់ ថ្ងៃទី ២៩ ខែមីនា តាម​ម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក កម្មវិធី "60 Minutes" របស់ប៉ុស្តិ៍ទូរទស្សន៍ CBS បានចាក់ផ្សាយឯកសារអំពីល្អាង Son Doong ក្នុងខេត្ត Quang Tri ប្រទេសវៀតណាម ដែលបង្កើតឥទ្ធិពល​រីកសាយភាយ និងរួមចំណែកដល់ការផ្សព្វផ្សាយទេសចរណ៍ និងបញ្ជាក់ពីឋានៈរបស់ខេត្ត Quang Tri នៅលើផែនទីទេសចរណ៍ពិភពលោក។

[VOVWORLD] - នារសៀលថ្ងៃទី ២៩ ខែមីនា លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានអញ្ជើញចុះត្រួតពិនិត្យស្ថានភាពការសាងសង់អាកាសយានដ្ឋានអន្តរជាតិ Long Thanh ក្នុងខេត្តដុងណាយ។

(VOVWORLD) - ក្រោមសម្ពាធជាបន្តបន្ទាប់ពីការវិវឌ្ឍន៍ភូមិសាស្ត្រនយោបាយ និងភាពតានតឹងពាណិជ្ជកម្មនៅលើពិភពលោកក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ សម្ពាធនៃការកែទម្រង់ចំពោះអង្គការពាណិជ្ជកម្មពិភពលោក (WTO) គឺធំជាងពេលណាៗទាំងអស់។ ទោះជាយ៉ាងណាក៏ដោយ ចក្ខុវិស័យកែទម្រង់របស់ WTO កំពុងជួបប្រទះនឹងបញ្ហាប្រឈមធំៗជាច្រើន រួមទាំងបញ្ហាផ្ទៃក្នុងផងដែរ។

[VOVWORLD] - វៀតណាមកំពុងពន្លឿនការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រ ដោយចាត់ទុកថា នេះជាកត្តាស្នូលសម្រាប់សម្រេចគោលដៅ ក្លាយជាប្រទេសអភិវឌ្ឍន៍នៅឆ្នាំ ២០៤៥។ នៅក្នុងបរិបទពិភពលោកកំពុងឈានចូលដំណាក់កាលប្រកួតប្រជែងបច្ចេកវិទ្យាដ៏ខ្លាំងក្លាមិនធ្លាប់មានពីមុនមក រឿងរ៉ាវស្តីពីការអភិវឌ្ឍបច្ចេកវិទ្យាយុទ្ធសាស្ត្រមិនមែនគ្រាន់តែជានិន្នាការមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាដំណោះស្រាយចំពោះបញ្ហាជាក់ស្តែងនៅវៀតណាមទៀតផង។ ទាំងនេះរួមមានការបង្កើនផលិតភាពការងារ ការកាត់បន្ថយការពឹងផ្អែកលើប្រភពខាងក្រៅ ការបង្កើនភាពធន់នឹងការប្រែប្រួល និងឈា

(VOVWORLD) - ចំណុចសំខាន់មួយដែលត្រូវបានលោកអគ្គលេខាបក្ស តូ ឡឹមលើកឡើងនៅពេលអញ្ជើញថ្លែងមតិ បិទសន្និបាតមជ្ឈិមលើកទី ២ នៅថ្ងៃទី ២៥ ខែមីនា គឺ គោលដៅកំណើនសេដ្ឋកិច្ច "ពីរខ្ទង់"។ លោកអគ្គលេខាបក្សបានគូសបញ្ជាក់ពីគោលការណ៍ស្នូល ចំនួនបួន ដើម្បីកំណត់វិធីសាស្ត្រដេញតាមគោលដៅនេះ។ ទាំងនេះគឺ៖ កំណើនត្រូវតែជាក់ស្តែង; រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច; ធនធានត្រូវតែប្រើប្រាស់ប្រកប ដោយប្រសិទ្ធភាព; ត្រូវតែឆ្ពោះទៅការលើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន និងធានាបាននូវសមធម៌សង្គម។

(VOVWORLD) - ថ្ងៃទី១៥ ខែមីនា ឆ្នាំ ២០២៦ អ្នកបោះឆ្នោតវៀតណាមជាង ៧៣ លាននាក់ នឹងទៅបោះឆ្នោតជ្រើសរើស តំណាងជាសមាជិកសមាជិការរដ្ឋសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់កម្រិត សម្រាប់អាណត្តិ ២០២៦-២០៣១។ នេះមិនត្រឹមតែជាដំណើរការផ្លូវច្បាប់តាមកាលកំណត់នោះទេ ប៉ុន្តែជាការបង្ហាញជាក់ស្តែងនៃសិទ្ធិជាម្ចាស់របស់ប្រជាជន តាមរយៈសន្លឹកឆ្នោតនីមួយៗ។ ជម្រើសរបស់អ្នកបោះ ឆ្នោតនាពេលបច្ចុប្បន្ននេះគឺជាការឆ្លើយចំណោទចំពោះការអភិវឌ្ឍប្រកបដោយចីរភាព របស់ប្រទេស ក្នុងរយៈពេលប្រាំឆ្នាំខាងមុខ។

(VOVWORLD) - ជម្លោះនៅមជ្ឈិមបូព៌ាបានបង្ហាញថា៖ សន្តិសុខថាមពលគឺជាបញ្ហាសកល ប៉ុន្តែដំណោះស្រាយត្រូវតែចាប់ផ្តើមពីកម្លាំងផ្ទៃក្នុងរបស់ប្រទេសនីមួយៗ។ ចំពោះវៀតណាមវិញ ការរក្សាសន្តិសុខថាមពលក្នុងបរិបទនៃកង្វះខាត់ប្រភព ផ្គត់ផ្គង់ មិនត្រឹមតែជួយរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចប៉ុណ្ណោះទេ ថែមទាំងបង្កើតមូលដ្ឋានគ្រឹះសម្រាប់គំរូកំណើនប្រកបដោយចីរភាព និងខ្លួនទីពឹងខ្លួន។


12 video
Scroll Up
Scroll Down

(VOVWORLD) - ថ្ងៃទី១៥ ខែមីនា រួមជាមួយអ្នកបោះឆ្នោតរាប់សិបលាននាក់នៅទូទាំងប្រទេស ពលរដ្ឋវ័យក្មេងជាច្រើននៃទីក្រុងហាណូយបានអនុវត្តសិទ្ធិពលរដ្ឋរបស់ខ្លួនជាលើកដំបូង ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ ថ្នាក់សម្រាប់អាណត្តិឆ្នាំ២០២៦-២០៣១។ ក្នុងបរិយាកាសដ៏មហោឡារិកនៃទិវាបុណ្យរបស់ប្រទេសទាំងមូល សន្លឹកឆ្នោតដំបូងមិនត្រឹមតែនាំមកនូវមោទនភាពប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កប់នូវការទទួលខុសត្រូវ និងការរំពឹងទុករបស់ជំនាន់វ័យក្មេង ចំពោះអនាគតរបស់ប្រទេសជាតិទៀតផង។

(VOVWORLD) - បន្ទាប់ពីខែរ៉ាម៉ាដាននៃការបួងសួងនិងការតមអាហារ សាសនិកឥស្លាមនៅទូទាំងពិភពលោក បានចូលរួមអបអរសាទរពិធីបុណ្យដ៏ធំបំផុតប្រចាំឆ្នាំ គឺពិធីបុណ្យ Eid al-Fitr។ នេះជាពិធីបុណ្យដែលមានអត្ថន័យយ៉ាងជ្រាលជ្រៅអំពី សេចក្តីដឹងគុណ ការចែករំលែក និងស្មារតីសាមគ្គីភាពក្នុងសហគមន៍។ ដោយសារត្រូវបានកំណត់តាមប្រតិទិនឥស្លាម (ចន្ទគតិ) ពេលវេលាប្រព្រឹត្តទៅពិធីបុណ្យ Eid al-Fitr មានការផ្លាស់ប្តូរជារៀងរាល់ឆ្នាំ ហើយក៏មិនដូចគ្នាទៅតាមប្រទេសនីមួយៗផងដែរ។

[VOVWORLD] - នាថ្ងៃទី ៣០ ខែមីនា សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុលេខាអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សនៃក្រសួងការបរទេស អនុរដ្ឋមន្ត្រីក្រសួងការបរទេស លោក ង្វៀន ម៉ាញ់ គឿង បានធ្វើដំណើរ​ទស្សនកិច្ចការងារនៅកម្ពុជា​។

(VOVWORLD) - នារសៀលថ្ងៃទី ២៩ ខែមីនា ខេត្តយ៉ាឡាយ បានរៀបចំសន្និសីទចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការរវាងខេត្ត យ៉ាឡាយ (វៀតណាម) និងខេត្តចំនួនបីនៅភាគឦសានប្រទេសកម្ពុជាគឺខេត្តព្រះវិហារ ខេត្ត រតនគីរី និងខេត្តស្ទឹងត្រែង សម្រាប់ដំណាក់កាល ២០២៦-២០៣០។

(VOVWORLD) - ប្រជាជនកម្ពុជានឹងចងចាំជានិច្ចនូវការពិតជាប្រវត្តិសាស្ត្រអំពីការលះបង់ដ៏បង្ហូរឈាមរបស់យុទ្ធជនស្ម័គ្រចិត្តវៀតណាមក្នុងបុព្វហេតុរំដោះជាតិ និងនាំប្រជាជនកម្ពុជាចេញពីរបបប្រល័យពូជសាសន៍ខ្មែរក្រហម។

(VOVWORLD) - ដោយតែងតែបំពេញយ៉ាងល្អឆ្នើមនូវភារកិច្ចគ្រប់គ្រងវប្បធម៌របស់ខ្លួន លោកស្រី លឺ ថៃ ទ្វៀន អនុប្រធានសារមន្ទីរខេត្ត ឡឹម ដុង ត្រូវបានអ្នកបោះឆ្នោតនិងប្រជាជនខេត្ត ឡឹម ដុង ជឿជាក់និងតែងតាំងឈរឈ្មោះសមាជិការរដ្ឋសភានីតិកាលទី១៦ ជាលើកដំបូង។ ចូលរួមឈរឈ្មោះសមាជិករដ្ឋសភា លោកស្រី លឺ ថៃ ទ្វៀន បាននាំយកសារថា៖ “ប្តេជ្ញាចិត្តកសាងវប្បធម៌និងសង្គមទៅជាកម្លាំងផ្ទៃក្នុង ជាកម្លាំងចលករ និងជាមូលដ្ឋានគ្រឹះស្មារតីយ៉ាងរឹងមាំសម្រាប់ខេត្តឡឹមដុងអភិវឌ្ឍន៍ដល់កម្ពស់ថ្មី”។

(VOVWORLD) - គម្រោង "ធ្វើឌីជីថលូបនីយកម្មសាស្ត្រាស្លឹករឹត" ត្រូវបានចាប់ផ្តើមអនុវត្តន៍នៅឆ្នាំ ២០២៥ ដោយមានការឧបត្ថម្ភធនពីមូលនិធិកាណាដាសម្រាប់គំនិតផ្តួចផ្តើមមូលដ្ឋាន នៅតំបន់ដីសណ្ដទន្លេ Cuu Long។ គម្រោងនេះបានបើកចេញដំណើរថ្មីមួយសម្រាប់ការធ្វើឲ្យសាស្ត្រាស្លឹករឹតរស់រានឡើងវិញនៅក្នុងជីវភាពសម័យទំនើប។

(VOVWORLD) - នៅក្នុងបរិយាកាសនៃភូមិទេសចរណ៍សហគមន៍ Na Khuong ឃុំ Ban Bo ខេត្ត Lai Chau សំឡេងគង់ឃ្មោះលឺកងរំពង ដ៏រំជួលចិត្តលាយឡំជាមួយរបាំ Xòe ដ៏រស់រវើកនៅក្នុងពិធីបុណ្យ Xoe Chieng ក្នុងអំឡុងពេលឆ្នាំថ្មី ដែលបន្លឺឡើងពាសពេញព្រៃភ្នំ។ ពិធីបុណ្យ Xoe Chieng របស់ជនជាតិថៃនៅទីនេះ មិនត្រឹមតែរក្សាព្រលឹងវប្បធម៌របស់ក្រុមជនជាតិខ្លួនប៉ុណ្ណោះទេ ថែមទាំង ក្លាយជាទីណាត់ជួបជុំសម្រាប់ចំណងមិត្តភាពសហគមន៍ លើកកម្ពស់សក្តានុពលទេសចរណ៍ និងផលិតផលប្រចាំតំបន់ផងដែរ។

(VOVWORLD) - សារមន្ទីរ To Huu ត្រូវបានសម្ពោធនាថ្ងៃទី១១ ខែតុលា ឆ្នាំ២០២០ ក្នុងឱកាសរំលឹកខួបលើកទី១០០ ទិវាកំណើតរបស់កវី To Huu (៤ តុលា ១៩២០ - ៤ តុលា ២០២០) និងរំលឹកខួប ១០១០ ឆ្នាំនៃរាជធានី ថាំងឡុង - ហាណូយ។ សារមន្ទីរ To Huu ត្រូវបានសាងសង់ឡើងដោយផ្អែកលើការដំឡើងកម្រិតផ្ទះអនុស្សាវរីយ៍ To Huu នៅ ភូមិអន្តរជាតិ Thang Long សង្កាត់ Nghia Do ទីក្រុងហាណូយ។ សារមន្ទីរនេះតាំងបង្ហាញឯកសារ និងវត្ថុយ៉ាងច្រើនស្តុកស្តម្ភអំពីជីវិត និងអាជីពរបស់កវី To Huu។

(VOVWORLD) - សាប៉ា (ខេត្តឡាវកាយ) កំពុងឆ្លងកាត់ការផ្លាស់ប្តូរដ៏ខ្លាំងក្លា ដើម្បីក្លាយជា "ទីក្រុងបេតិកភណ្ឌ” កម្រិតអន្តរជាតិ។ នៅកណ្តាលទីក្រុងដ៏មមាញឹក លំហរវប្បធម៌ "សាប៉ា - កន្លែងជួបជុំលក្ខណៈផូផងរប្រណិត” ដែលទើបនឹងបង្កើតថ្មី បានក្លាយជា "សារមន្ទីររស់" ដ៏ពិសេសមួយ។ នៅទីនោះ បេតិកភណ្ឌមិនត្រឹមតែត្រូវបានអភិរក្សប៉ុណ្ណោះទេ ថែមទាំងបង្កើតជីវភាពរស់នៅប្រកបដោយចីរភាពសម្រាប់ប្រជាជនទៀតផង។

(VOVWORLD) - នៅតំបន់ភ្នំ Vu Quang ខេត្តហាទីញ មានភូមិមួយ ដែលបានប្រកបរបរធ្វើស្កររងូប្រពៃណី អស់រយៈពេលជាងកន្លះសតវត្សរ៍មកហើយ។ ស្កររងូ Vu Quang បានក្លាយជាផលិតផលពិសេសប្រចាំតំបន់នេះ ដែលមិនត្រឹមតែនាំមកនូវប្រាក់ចំណូលស្ថិរភាពប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិរក្សរបរប្រពៃណីនៅមូលដ្ឋានទៀតផង។