(VOVworld) - នាយប់ថ្ងៃទី១៧ មករា ខាងមុខ នៅមជ្ឈមណ្ឌលផ្សាយសម្លេង
ជាតិ រដ្ឋធានីហាណូយ វិទ្យុសម្លេងវៀតណាមនឹងរៀបចំពិធីរំលឹកខួបអនុស្សាវរីយ៍
លើកទី៧០ឆ្នាំទិវាលោកប្រធានហូជីមិញអានកំណាព្យជូនពរឆ្នាំថ្មីប្រពៃណីតាមរយៈ
រលកវិទ្យុ។
ក្នុងការតស៊ូទាំង២លើកប្រឆាំងអាណានិគមនិយមបារាំងនិងចក្រពត្តិអាមេរិក
នោះ វិទ្យុសម្លេងវៀតណាមបានផ្លាស់ទីតាំងចំនួន១៤លើកដើម្បីធានាសុវត្ថិភាព
ចំពោះរលកវិទ្យុជាតិ។ទីកន្លែងដំបូងដែល VOV ផ្លាស់ទៅដល់គឺគុហា Tram (គុហា
Long Tien) នៅឃុំ Phung Chau ស្រុក Chuong My រដ្ឋធានីហាណូយ។នៅពេល
វេលាចូលឆ្នាំថ្មីប្រពៃណីឆ្នាំ១៩៤៧ នៅទីនេះ លោកប្រធានហូជីមិញបានអាន
កំណាព្យជូនពរបុណ្យតេតលើកដំបូងចំពោះជនរួមជាតិ យុទ្ធជនលើទូទាំងប្រទេស
ក៏ដូចជាមិត្តភក្តិអន្តរជាតិតាមរយៈរលកវិទ្យុសម្លេងវៀតណាម។
ទិដ្ឋភាពនៃវត្ត Tram។

ពេលជួបសំណេះសំណាលជាមួយកម្មាភិបាល បុគ្គលិកនៃ VOV លោក
ប្រធានហូជីមិញបានស្ងើចសរសើរស្មារតីត្រៀមខ្លួនជាស្រេចប្រឈមមុខនឹងកា
រលំបាករបស់កម្មាភិបាលនិងបុគ្គលិក VOV ទាំងអស់ ព្រមទាំងលើកទឹកចិត្តឲ្យ
មនុស្សគ្រប់រូបរក្សារឹងមាំរលកវិទ្យុ ដើម្បីធ្វើជាស្ពានតភ្ជាប់រវាងរដ្ឋាភិបាលនិង
ប្រជាជន រវាងវៀតណាមនិងពិភពលោក។

លោកប្រធានហូជីមិញស្ដាប់ឡើងវិញនូវបទសន្ទរកថាប្រារព្ធមហាសន្និ បាតបក្សទូទាំងប្រទេសលើកទី៣នៅលើរថយន្តបច្ចេកទេសរបស់វិទ្យុសម្លេងវៀតណាមនាថ្ងៃទី៥ កញ្ញា ឆ្នាំ១៩៦០។

លោក Truong Minh Tien នាយករងមន្ទីរវប្បធម៌កីឡាហាណូយបានឲ្យដឹងថា
​ទីក្រុងហាណូយបានសំរេចថា កេរ្តិ៍ដំណែលវត្ត Tram ជាកេរ្តិ៍ដំណែលមួយក្នុង
ចំណោមកេរ្តិ៍ដំណែលបដិវត្តន៍ដ៏សែនសំខាន់ ជាពិសេសទាក់ទិនដល់លោក
ប្រធានហូជីមិញ។នេះក៏ជាទីកន្លែងដែលវិទ្យុបានផ្សាយ “សេចក្ដីអំពាវនាវ
ប្រទេសជាតិទាំងមូលក្រោកឈរឡើង” របស់លោកប្រធានហូជីមិញនាថ្ងៃទី២០
ធ្នូ ឆ្នាំ១៩៤៦ ផងដែរ។
Clip: លោក Truong Minh Tien តាងនាមមជ្ឈដ្ឋានអ្នកធ្វើការងារបេតិកភ័ណ្ឌនៃ
ទីក្រុងហាណូយថ្លែងសេចក្ដីអបអរសាទរចំពោះ VOV ក្នុងឱកាសរំលឹកខួបអនុ
ស្សាវរីយ៍លើកទី៧០ឆ្នាំទិវាលោកប្រធានហូជីមិញអានកំណាព្យជូនពរឆ្នាំថ្មី។

គុហា Tram វត្ត Tram មានស្លាកសញ្ញាប្រវត្តិសាស្ត្រដែលមិនអាចបំភ្លេចបាន
ឡើយចំពោះបណ្ដាជំនាន់ថ្នាក់ដឹកនាំ កម្មាភិបាល អ្នកកាសែត និងសិល្បៈករនៃវិទ្យុ
សម្លេងវៀតណាម។

ថ្នាក់ដឹកនាំ VOV ចូលរួមពិធីបើកសម្ពោធសិលាចារិកកេរ្តិ៍ដំណែលនាថ្ងៃទី២៣ សីហាឆ្នាំ២០១៥។
អគ្គនាយក លោក Nguyen The Ky និងថ្នាក់ដឹកនាំ VOV អុជធូបនៅគុហា Tram នាថ្ងៃទី១៨ កុម្ភៈ ឆ្នាំ២០១៦។
អគ្គនាយកលោក Nguyen The Ky និងថ្នាក់ដឹកនាំ VOV រំលឹកឡើងវិញនូវ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដែលបានប្រព្រឹត្តទៅនៅវត្ត Tram មុននេះ៧០ឆ្នាំ។
បណ្ដាជំនាន់កម្មាភិបាលនៃកាណាលផ្សាយជាភាសាបរទេស (VOV៥) ទៅទស្សនាគុហា Tram។
ទិដ្ឋភាពនៅក្នុងគុហា Long Tien។
នាបច្ចុប្បន្ននៅក្នុងគុហា Long Tien មានកំណាព្យចំនួន១៥បទដែលត្រូវ បានឆ្លាក់នៅលើច្រាំងថ្ម។


ដោយប្រពៃណីប្រវត្តិសាស្រ្តក្នុងរយៈពេល៧១ឆ្នាំកសាងនិងរីកធំធាត់ វិទ្យុ
សម្លេងវៀតណាមមានការបោះជំហានអភិវឌ្ឍន៍គួរឲ្យកត់សម្គាល់។នាបច្ចុប្បន្ន
VOV ជាស្ថាប័នសារព័ត៌មានពហុមធ្យោបាយដោយមានប្រភេទសារព័ត៌មានទាំង
៤នោះគឺ ផ្សាយសម្លេង ទូរទស្សន៍ កាសែតអេឡិចត្រូនិកនិងកាសែតក្រដាស។

ពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំទិវាលោកប្រធានហូជីមិញអាន
កំណាព្យជូនពរបុណ្យតេតលើកដំបូងតាមរយៈរលកវិទ្យុសម្លេងវៀត
ណាមនិងកម្មវិធីសិល្បៈនឹងត្រូវបានផ្សាយផ្ទាល់នៅលើកាណាល់វិទ្យុ
VOV១ VOV២ VOV៣ កាណាល់ទូរទស្សន៍ VOVTV VTC១ កាណាល់
ទូរទស្សន៍រដ្ឋសភានិងផ្សាយ online នៅលើគេហទំព័រ VOV.VN។សូម
អញ្ជើញលោកអ្នកនាងតាមដានស្ដាប់និងទស្សនា៕