ផលិតផលតម្បាញឫស្សីរបស់សហករណ៍ Dat Phuong Nam។ |
“មុខរបរតម្បាញឫស្សីរបស់យើងខ្ញុំជាមុខរបរប្រពៃណីដែលដូនតាបានបន្សល់ទុកមក។ គ្រួសារខ្ញុំប្រកបមុខរបរនេះបាន៣ជំនាន់មកហើយ តាំងពីជីតា ឪពុក រហូតដល់ជំនាន់ខ្ញុំ។ កាលនៅតូច ខ្ញុំចេះធ្វើមុខរបរនេះពេលខ្ញុំមានអាយុ១០ឆ្នាំ។ យើងខ្ញុំមានមោទនភាពណាស់ ព្រោះ ភូមិយើងជាភូមិសិប្បកម្មដ៏ល្បីល្បាញមួយនៅខេត្ត Soc Trang។ ខ្ញុំមានបំណងចង់រក្សា ទុកមុខរបរនេះទៅឲ្យកូនចៅរបស់ខ្ញុំ”។
ប្រជាជននៅឃុំ Phu Tan ប្រកបមុខរបរតម្បាញឫស្សី។ |
“បច្ចុប្បន្ននេះ សហករណ៍មានផលិតផលជាង ៧០០ មុខសម្រាប់បម្រើទីផ្សារក្នុង ស្រុក និងការនាំចេញ។ សម្រាប់ការនាំចេញ ភាគច្រើនជារបស់របរប្រើប្រាស់ កន្ត្រក សម្លៀកបំពាក់បម្រើភោជនីយដ្ឋាន និងសណ្ឋាគារ។ យើងខ្ញុំក៏ផ្គត់ផ្គង់សម្ភារៈសំណង់ ធ្វើពីឫស្សី និងផ្តៅសម្រាប់ផ្ទះសំណាក់ រមណីយដ្ឋាន និងតំបន់ទេសចរណ៍ទៀតផង”។
ផលិតផលត្បាញឫស្សីនិងផ្ដៅរបស់ឃុំ Phu Tan មិនត្រឹមតែមានវត្តមាននៅតាម មូលដ្ឋានជាច្រើនទូទាំងប្រទេសប៉ុណ្ណោះទេ ថែមទាំងត្រូវបាននាំចេញទៀតផង។ លោក Nguyen Van Huynh នាយកសហករណ៍តម្បាញឫស្សីនិងផ្ដៅ Dat Phuong Nam បានឲ្យដឹងថា៖
“យើងខ្ញុំធ្វើផលិតផលសិប្បកម្មសម្រាប់ក្រុមហ៊ុនមួយដើម្បីនាំចេញទៅកាន់ប្រទេសជប៉ុន ចិន កាណាដា និងថៃ... ក្នុងស្រុកវិញ គឺលក់នៅទីក្រុងហាណូយ ហាយហ្វុង ឡាវកៃ ដាណាង ទីក្រុងហូជីមិញ និងខេត្តភាគខាងត្បូងនានា។ មានលក់ដុំ លក់រាយ និងលក់ combo ផងដែរ។ ក្រៅពីផលិតផលទេសចរណ៍ យើងខ្ញុំក៏ធ្វើផលិត ផលតុបតែងក្នុងផ្ទះផងដែរ។ យើងខ្ញុំចូលរួមក្នុងការរចនាឬកសាងភោជនីយដ្ឋាន សណ្ឋាគារ និងផ្ទះធ្វើពីឫស្សី”។
ផលិតផលតម្បាញឫស្សីរបស់ឃុំ Phu Tan កាន់តែមានភាពសម្បូរបែប។ អ្នកស្រី Quach Tieu Phung ភ្ញៀវទេសចរមកទស្សនាឃុំ Phu Tan បានសម្តែងថា៖
“ខ្ញុំមានអារម្មណ៍ថា ផលិតផលមានភាពប្រណិតនិងស្រស់ស្អាតណាស់។ នេះជាមុខរបរប្រពៃណីដែលត្រូវថែរក្សានិងអភិវឌ្ឍន៍។ ផលិតផលនាំចេញទៅក្រៅប្រទេស មានការពេញនិយមយ៉ាងខ្លាំងពីសំណាក់ភ្ញៀវទេសចរ”។
ថ្នាក់ដឹកនាំមូលដ្ឋានមកទស្សនាសហករណ៍តម្បាញឫស្សី Dat Phuong Nam។ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


