សោភ័ណ្ឌភាពនៅភ្នំ Ngu Hanh Son នៃទីក្រុង Da Nang

តំណាងរាប់ពាន់នាក់មកពី បណ្តាខឿនសេដ្ឋកិច្ចសមាជិក នឹងមានឱកាស ទស្សនានូវរមណីដ្ឋានល្បីឈ្មោះ ស្វែងរកលក្ខណៈវប្បធម៌ដ៏វិសេសវិសាលនិងម្ហូបអាហារដ៏សម្បូរបែបផងដែរ។

រហូតមកដល់ពេលនេះ ក្រុង Da Nang បានត្រៀមរៀបចំទួរទេសចរ ណ៍ជា ច្រើន ដើម្បីឆ្លើយតបនឹងតម្រូវការទេសចរណ៍របស់អ្នកទស្សនា។ លោក Huynh Vinh Ai អនុរដ្ឋមន្ត្រីក្រសូងវប្បធម៌ កីឡានិងទេសចរណ៍ និងជាប្រធានអនុគណៈកម្ម ការផ្សព្វផ្សាយនិងវប្បធម៌ គណៈកម្មាធិការជាតិ APEC បានឲ្យដឹងថា៖

“APEC ២០១៧ជាឱកាសដើម្បីផ្សព្វផ្សាយរូបភាពវៀតណាម តាមនោះ ទីតាំង ទេសចរណ៍ទាំងអស់នឹងចូលទស្សនាដោយឥតកិតថ្លៃសម្រាប់ភ្ញៀវចូលរួម APEC ផងដែរ។ ទន្ទឹម ជាមួយគ្នានោះ នៅកន្លែងដែលប្រព្រឹត្តទៅសកម្មភាព APEC នឹងបានរៀបចំកម្មវីធី មួយចំនួន ដើម្បីផ្សព្វផ្សាយសោភ័ណ្ឌភាព សក្កានុភាពរបស់ខ្លួនទៅដល់ថ្នាក់ដឹកនាំ សហគ្រាសដែលចូលរួម APEC ក៏ដូចជាភ្ញៀវទេសចរ។ ក្នុងឱកាសនេះ គណៈកម្មា ធិការជាតិ APEC នឹងរៀបចំមហោស្រពសិល្បៈ APEC រៀបចំសួនឧទ្យានរូបសំណាក APEC នៅទីក្រុង Da Nang។ លើសពីនេះទៅទៀត នៅមានសកម្មភាពសិល្បៈ និង ការតាំងពិព័ណ៍ជាច្រើនទៀតផង”៕