ព្រឹត្តិការណ៍នេះ គូសសញ្ញាសម្គាល់ការអភិវឌ្ឍថ្មីមួយក្នុងដំណើរការធ្វើទំនើបកម្មកងទ័ពប្រជាជនវៀតណាម។
អញ្ជើញថ្លែងនៅក្នុងពិធី នាយឧត្តមសេនីយ៍លោក ផាន់ វ៉ាន់ យ៉ាង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេសបានសង្កត់ធ្ងន់ថា ការបង្កើតនាយកដ្ឋានយានយន្តគ្មានមនុស្សបើក មិនត្រឹមតែស្របតាមនិន្នាការអភិវឌ្ឍន៍នៃវិទ្យាសាស្ត្រយោធាពិភពលោកប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការបង្កើនប្រសិទ្ធភាពកម្លាំងប្រយុទ្ធទាំងមូលរបស់កងទ័ពប្រជាជនវៀតណាម ដោយបង្កើនសមត្ថភាពឆ្លើយតបរហ័ស និងបត់បែនរបស់ខ្លួន។
នាយឧត្តមសេនីយ៍លោក ផាន់ វ៉ាន់ យ៉ាង បានស្នើឱ្យកម្មាភិបាលនិងយុទ្ធជននៃនាយកដ្ឋានយានយន្តគ្មានមនុស្សបើក យល់យ៉ាងស៊ីជម្រៅអំពីទីតាំង និងសារៈសំខាន់នៃអង្គភាពប្រយុទ្ធទំនើប និងបច្ចេកវិទ្យាខ្ពស់នេះ។ តាមនោះ ដើម្បីបំពេញយ៉ាងល្អប្រសើរភារកិច្ចនយោបាយ និងផ្តល់ប្រឹក្សាយោបល់ប្រកបដោយប្រសិទ្ធភាពដល់គណៈកម្មការយោធាបក្សមជ្ឈិម និងក្រសួងការពារប្រទេស លើសកម្មភាពទាក់ទងនឹងយានយន្តគ្មានមនុស្សបើកនៅទូទាំងកងទ័ព។
តាងនាមកម្មាភិបាលនិងយុទ្ធជននៃនាយកដ្ឋាន លោកវរសេនីយ៍ឯក ង្វៀន វ៉ាន់ ទ្រឿង ប្រធាននាយកដ្ឋានយានយន្តគ្មានមនុស្សបើកបានបញ្ជាក់ថា៖ កម្មាភិបាលនិងយុទ្ធជននៃអង្គភាពនឹងរក្សាសាមគ្គីភាព និងស្មារតីទទួលខុសត្រូវខ្ពស់ជានិច្ច; សម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយភ្នាក់ងារ អង្គភាព និងមូលដ្ឋាន ដើម្បីបង្កើតផែនការប្រយុទ្ធរួមគ្នាដែលអាចបត់បែនបាន ត្រៀមខ្លួនឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះស្ថានភាពសង្គ្រាមបច្ចេកវិទ្យាខ្ពស់ទាំងអស់៕
