លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេស ផាន់ វ៉ាន់ យ៉ាង បានថ្លែងថា ដោយកសាងលើការអភិវឌ្ឍវិជ្ជមាននៃ “ភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយសម្រាប់សន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព” រវាងប្រទេសទាំងពីរ វៀតណាមសង្ឃឹមថាភាគីទាំងពីរនឹងបញ្ចប់ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជ កម្មទៅវិញទៅមក យុត្តិធម៌ និងមានតុល្យភាព ក្នុងពេលឆាប់ៗនេះ។
នាពេលខាងមុខ ដោយផ្អែកលើឯកសារ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា នាយឧត្តមសេនីយ៍ ផាន់ វ៉ាន់ យ៉ាង សង្ឃឹមថា ភាគីទាំងពីរនឹងបន្តអនុវត្តកិច្ចសហប្រតិបត្តិការការពារជាតិប្រកបដោយប្រសិទ្ធភាព ដោយផ្តោតលើវិស័យដូចជា៖ ការផ្លាស់ប្តូរគណៈប្រតិភូគ្រប់កម្រិត ជាពិសេសកម្រិតខ្ពស់ ដើម្បីចែករំលែកទស្សនៈលើបញ្ហាសកល និងតំបន់ដែលមានការយកចិត្តទុកដាក់រួម និងទិសដៅសម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិ; រក្សាប្រសិទ្ធភាពនៃយន្តការពិគ្រោះយោបល់ និងការសន្ទនាដែលមានស្រាប់និងឧស្សាហកម្មការពារជាតិ។ ក្នុងពេលជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារប្រទេស ផាន់ វ៉ាន់ យ៉ាង បានសម្តែងក្តីសង្ឃឹមថា លោក គ្រីស្តូហ្វើរ ឡានដូ ក្នុងឋានៈរបស់លោក នឹងបន្តគាំទ្រ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីកាន់តែមានសារៈសំខាន់ ដោយរួមចំណែកជាវិជ្ជមានដល់ទំនាក់ទំនងរួមរវាងប្រទេសទាំងពីរ។
ចំណែកខ្លួនវិញ អនុរដ្ឋមន្ត្រីការបរទេសអាមេរិក លោក គ្រីស្តូហ្វើរ ឡានដូ បានបញ្ជាក់ពីការប្តេជ្ញាចិត្តក្នុងការជំរុញ “ភាពជាដៃគូយុទ្ធសាស្ត្រដ៏ទូលំទូលាយសម្រាប់សន្តិភាព កិច្ច សហប្រតិបត្តិការ និងការអភិវឌ្ឍប្រកបដោយចីរភាព” រវាងវៀតណាម និងសហរដ្ឋ អាមេរិកនិយាយរួម និងកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនិយាយដោយឡែក ដើម្បីឲ្យកាន់តែមានប្រសិទ្ធភាពនិងជាក់ស្តែង៕
