ពោលគឺ មនុស្សចាស់រក្សាប្រពៃណីនេះជាប់លាប់ ខណៈពេលដែលយុវជនដកដង្ហើមចូលជីវិតថ្មី និងភាពច្នៃប្រឌិត ដើម្បីបើកចេញអនាគតសម្រាប់សិប្បកម្មធ្វើក្រដាស របស់ក្រុមជនជាតិ។

នៅក្បែរថាសដាក់គ្រឿងសែន អ្នករៀបចំពិធីបានត្រៀមដាក់ក្រដាសយ៉ាង ដែលបានកាត់ជារាងផ្សេងៗគ្នា យ៉ាងយកចិត្តទុកដាក់ ។ នៅក្នុងពិធីខាងវិញ្ញាណទាំងអស់របស់ជនជាតិម៉ុង ចាប់ពីពិធីមង្គលការដ៏រីករាយរហូតដល់ពិធីបុណ្យសពដ៏សោកសៅ ឬពិធីសំខាន់ៗ ក្រដាសយ៉ាងគឺមិនអាចខ្វះបានទេ។ អស់ជាច្រើនជំនាន់មកហើយ ក្រដាសសាមញ្ញមួយប្រភេទនេះបានបង្កប់ជាមួយបេសកកម្មសំខាន់ក្នុងការបញ្ជូនការអធិស្ឋាន និងបំណងប្រាថ្នាសម្រាប់សន្តិភាពដែលប្រជាជនផ្ញើទៅកាន់ពិភពទេវតា។ លោកស្រី Sung Y Do បាននិយាយថា៖ “ជនជាតិនៅទីនេះធ្វើក្រដាសយ៉ាងសម្រាប់ក្នុងសកម្មភាពជាទំនៀមទម្លាប់ និងប្រពៃណីរបស់ជនជាតិម៉ុង។ ពោលគឺប្រើប្រាស់ ក្នុងអំឡុងពេលបុណ្យតេតនិងនៅថ្ងៃបុណ្យខួបអ្នកស្លាប់។ ចំពោះអ្នកដែលបានស្លាប់ ក្រដាសនេះត្រូវបានប្រើដើម្បីគោរពបូជាបុព្វបុរស និងលាអ្នកដែលបានស្លាប់ទៅ”

មានអំឡុងពេលមួយនៅគ្រប់ទីកន្លែងនៅភូមិចា ដៃ មកដល់ពេលណាអ្នកក៏នឹងឃើញស្ត្រីជនជាតិម៉ុងធ្វើក្រដាសយ៉ាង យ៉ាងឧស្សាហ៍ព្យាយាមនៅលើរានហាលរបស់ខ្លួន។ ប៉ុន្តែឥឡូវនេះ មានតែប្រហែល ៤ គ្រួសារនៅក្នុងភូមិប៉ុណ្ណោះដែលនៅតែអនុវត្តសិប្បកម្មនេះ។ ក្រៅពីបំពេញតម្រូវការផ្ទាល់ខ្លួន គ្រួសារទាំងបួននេះក៏ចែករំលែកក្រដាសយ៉ាងជាមួយអ្នកជិតខាងផងដែរ ដូចជាមធ្យោបាយមួយ ដើម្បីថែរក្សាបេតិកភណ្ឌខាងវិញ្ញាណរបស់ភូមិអញ្ជឹង។

ក្នុងអាកាសធាតុព្រះអាទិត្យរដូវក្តៅដ៏ក្តៅគគុកនៅកណ្តាលថ្ងៃត្រង់ នៅក្នុងទីធ្លា លោកស្រី ផាង អី ស៊ី កំពុងកូរម្សៅក្រដាស​នៅក្នុងអាងទឹក មុនពេលចាក់ដោយប្រុងប្រយ័ត្នលើសំណាញ់តម្រង។ ស៊ុមដែលត្បាញពីឫស្សីការ៉េ ត្រូវបានផ្សំជាមួយសំណាញ់តម្រង ដើម្បីចាប់យកម្សៅ។ ដំណក់ទឹកហូរចុះមក បង្ហាញផ្ទៃក្រដាសពណ៌លឿងបន្តិចម្តងៗ។ ដោយ ទាញយកអត្ថប្រយោជន៍ពីព្រះអាទិត្យនៅថ្ងៃរសៀល លោកស្រីបានយកសំណាញ់តម្រង ចេញទៅហាលសម្ងួតនៅក្នុងទីធ្លា។

ក្នុងអាយុ ៧១ ឆ្នាំ លោកស្រី ផាង អី ស៊ី គឺជាមនុស្សចាស់ម្នាក់ក្នុងចំណោមមនុស្សចាស់មួយចំនួនតូចដែលនៅតែអនុវត្តសិប្បកម្មធ្វើក្រដាសយ៉ាងនៅក្នុងភូមិ ចា ដៃ។ ជាង ៥០ ឆ្នាំមកហើយ ចាប់តាំងពីលោកស្រីបានរៀបការ និងផ្លាស់មកភូមិនៅអាយុ ១៨ ឆ្នាំ លោកស្រី ស៊ី នៅតែឧស្សាហ៍ព្យាយាមជាមួយសរសៃយ៉ាងដ៏ទន់ៗ អាងឈើ និងស៊ុមឫស្សី។ សម្រាប់លោកស្រី ក្រដាសយ៉ាងនីមួយៗ មិនត្រឹមតែជាលទ្ធផលនៃការងារសិប្បកម្មដ៏លំបាកប៉ុណ្ណោះទេ ប៉ុន្តែក៏បង្ហាញពីបំណងប្រាថ្នា ចង់ថែរក្សាប្រពៃណីជំនាន់ៗរបស់ដូនតាបន្សល់ទុកមក។

“មុនចូលឆ្នាំរបស់ជនជាតិម៉ុង នៅពេលដែលដើមយ៉ាងដុះហួសពីកំពូល ជនជាតិម៉ុងកាត់ បកស្រទាប់ខាងក្រៅពណ៌បៃតងចេញ ហើយដាំដើមយ៉ាងនេះជាមួយផេះឈើប្រហែល ១-២ ថ្ងៃរហូតដល់ដើមទន់។ បន្ទាប់មក គេត្រាំនៅក្នុងអូរតូចមួយ ឬប្រភពទឹកប្រហែល ១ ទៅ ២ សប្តាហ៍។ ការត្រាំក្នុងទឹករយៈពេលយូរនឹងធ្វើឱ្យដើមយ៉ាងទន់។ បន្ទាប់មក ពួកគេដំសរសៃនិងដងដើមយ៉ាង ទៅជាម្សៅល្អិតៗ ហើយលាយឱ្យសព្វជាមួយទឹក។ ចាក់ទឹកលើសំណាញ់តម្រង។ សម្ងួតនៅក្រោមព្រះអាទិត្យរយៈពេល ១ ទៅ ២ ថ្ងៃ ហើយក្រដាសនឹងស្ងួត។ បន្ទាប់មក ប្រជាជនគ្រាន់តែត្រូវការបកចេញ ដើម្បីទទួលបានក្រដាសយ៉ាង”

សម្រាប់យុវជន ផាង អាឈឿង កុមារភាពពោរពេញទៅដោយថ្ងៃដែលចំណាយពេលដើរតាមជីដូន និងម្តាយចូលទៅក្នុងព្រៃដើម្បីកាប់ដើមយ៉ាងមកធ្វើក្រដាស។ នៅក្នុងការចងចាំរបស់ ឈឿង គ្រាដ៏ស្រស់ស្អាតបំផុតគឺថ្ងៃជិតដល់បុណ្យតេត នៅពេលដែលលោក និងឪពុករបស់ខ្លួនបានសំអាតអាសនៈដោយក្រដាសយ៉ាងថ្មី ហើយស្តាប់ឪពុក រៀបរាប់រឿងរ៉ាវអំពីប្រពៃណីរបស់ភូមិ ដែលទាក់ទងនឹងប្រភេទក្រដាសដ៏ពិសេសនេះ។

“នៅថ្ងៃបុណ្យតេត ឪពុករបស់ខ្ញុំនឹងកាត់ក្រដាសយ៉ាងដើម្បីធ្វើអាសនៈ ហើយខ្ញុំចង់ដឹងចង់ឃើញនៅក្បែរគាត់ដែរ។ ជារៀងរាល់ឆ្នាំ ក្នុងអំឡុងពេលបុណ្យតេត ឪពុករបស់ខ្ញុំនឹងហែកអាសនៈចាស់ចោល ហើយកាប់មាន់ឈ្មូលធំមួយ ដើម្បីថ្វាយដល់អាសនៈថ្មី។ នៅ យប់ថ្ងៃទី ៣០ នៃបុណ្យតេត លោកនឹងតុបតែងអាសនៈថ្មី។ គាត់នឹងយករោមមាន់ឈ្មុលបន្ទាប់ពីវាត្រូវបានសម្លាប់រួច ហើយជ្រលក់ឈាមរបស់វាបន្តិចទៅលើអាសនៈ”។

មិនត្រឹមតែបង្កប់ដោយតម្លៃខាងវិញ្ញាណប៉ុណ្ណោះទេ បច្ចប្បន្ននេះ សិប្បកម្មផលិតក្រដាសយ៉ាងកាន់តែមានភាពចម្រុះនៅក្នុងជីវភាពរបស់ជនជាតិម៉ុង ចាប់ពីផ្ទាំងរូបភាព និងសៀវភៅកត់ត្រា រហូតដល់វត្ថុអនុស្សាវរីយ៍។ ជំនួសឱ្យរូបរាងបែបជនបទដើម ក្រដាសយ៉ាងត្រូវបានផ្សំជាមួយនឹងផ្កា និងស្លឹកឈើធម្មជាតិ ដើម្បីបង្កើនភាពទាក់ទាញខាងសោភ័ណភាព។ ដោយមោទនភាពចំពោះអត្តសញ្ញាណស្រុកកំណើតរបស់ខ្លួន ផាង អាឈឿង បានណែនាំសម្រស់វប្បធម៌ពិសេសនេះដល់អ្នកទេសចរមកពីទាំងជិតនិងឆ្ងាយ។

“ខ្ញុំចង់ឱ្យភ្ញៀវទេសចររៀនអំពីដំណើរការផលិតក្រដាសយ៉ាង ហើយខ្ញុំចង់ចែករំលែក និងណែនាំវប្បធម៌របស់ជនជាតិខ្លួន ដល់អ្នកទេសចរកាន់តែច្រើន។ ខ្ញុំចែករំលែកបច្ចេកទេស ដើម្បីឱ្យពួកគេអាចជួបប្រទះ និងរៀនអំពីទិដ្ឋភាព និងវប្បធម៌គួរឱ្យចាប់អារម្មណ៍របស់ក្រុមជនជាតិរបស់ខ្ញុំដែរ”។

ក្រដាសយ៉ាងសព្វថ្ងៃនេះ មិនត្រឹមតែសង្ខេបអំពីជីវភាពខាងវិញ្ញាណរបស់ជនជាតិម៉ុងប៉ុណ្ណោះទេ ថែមទាំងបើកទ្វារឱ្យនាំវប្បធម៌នៃភូមិឱ្យកាន់តែខិតជិតអ្នកទេសចរមកពីគ្រប់ទិសទីទៀតផង៕