ដូច្នេះ ក្រុមការងារអន្តរទីភ្នាក់ងារអាមេរិក ៤០១ ថ្មីៗនេះបានទៅទស្សនាទីក្រុង Kansas រដ្ឋ Missouri ដែលជាទីក្រុងម្ចាស់ផ្ទះសម្រាប់ការប្រកួតផ្តាច់ព្រ័ត្រព្រឹត្តិការណ៍បាល់ទាត់ពិភព លោក ដើម្បីវាយតម្លៃការរៀបចំក្នុងស្រុកមុនព្រឹត្តិការណ៍បាល់ទាត់ដ៏ធំបំផុតរបស់ពិភព លោកនៅសប្តាហ៍ក្រោយ។

មន្ត្រីអាមេរិកបានផ្តោតការពិភាក្សាលើការកសាងប្រព័ន្ធឃ្លាំមើលដែនអាកាស ការចែក រំលែកព័ត៌មានជាក់ស្តែង និងការអភិវឌ្ឍវិធីសាស្រ្តដើម្បីរកឃើញ និងស្ទាក់ចាប់សកម្មភាពយន្តហោះគ្មានមនុស្សបើកខុសច្បាប់ក្នុងអំឡុងពេលការប្រកួត។

យោងតាមក្រសួងការពារជាតិសហរដ្ឋអាមេរិក ក្រសួងកំពុងសម្របសម្រួលជាមួយក្រុមការងារព្រឹត្តិការណ៍ World Cup របស់សេតវិមាន ដើម្បីផ្តល់ថវិកាជាង ១០០ លានដុល្លារអាមេរិក សម្រាប់សមត្ថភាពប្រឆាំងយន្តហោះគ្មានមនុស្សបើក ដល់ទីក្រុងនានាដែលធ្វើជាម្ចាស់ផ្ទះ។ ក្រុមការងារអន្តរភ្នាក់ងារ ៤០១ ក៏បានចូលរួមក្នុងការបង្កើតផែនការសន្តិសុខសម្រាប់ទីក្រុងទាំង ១១ ដែលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup នៅសហរដ្ឋអាមេរិក និងបានគាំទ្រការបណ្តុះបណ្តាលសម្រាប់ការអនុវត្តច្បាប់ ក្នុងការឆ្លើយតបទៅនឹងការគំរាមកំហែងពីយន្តហោះគ្មានមនុស្សបើក។

ព្រឹត្តិការណ៍ World Cup ឆ្នាំ ២០២៦ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១១ ខែមិថុនា ដល់ថ្ងៃទី ១៩ ខែកក្កដា នៅសហរដ្ឋអាមេរិក កាណាដា និងម៉ិកស៊ិក ដោយសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះនៃការប្រកួតភាគច្រើននៅទូទាំងទីក្រុងចំនួន ១១៕