គ្រូបង្វឹក Lamouchi ទើបតែចូលកាន់តំណែងចាប់ពីខែមករា ឆ្នាំ២០២៦ ដោយបានដឹកនាំការប្រកួតចំនួន៥លើក និងទទួលបានជ័យជម្នះតែមួយលើកប៉ុណ្ណោះទល់នឹងក្រុមហៃទី។ សហព័ន្ធបាល់ទាត់ទុយនីស៊ី បានសម្រេចចិត្តតែងតាំងគ្រូបង្វឹកជំនួយលោក Wahbi Khazri ជាគ្រូបង្វឹកបណ្ដោះអាសន្នរហូតដល់ការបញ្ចប់នៃ World Cup ២០២៦។ បន្ទាប់ពីការចាញ់ស៊ុយអែត ទុយនីស៊ីនឹងប្រកួតជាមួយជប៉ុននៅថ្ងៃទី២១ ខែមិថុនា និងហូឡង់នៅថ្ងៃទី២៥ ខែមិថុនា។ បច្ចុប្បន្នពួកគេស្ថិតនៅបាតពូលដោយមានចំនួនគ្រាប់បាល់ចំណេញ-ខាតគឺ -៤៕